• 2022-09-06 12:06:41
  • បាល់ទាត់

Xavi ប្រកាស​ថា​ Pjanic នឹង​ចាកចេញ​ពី​ Barca ផ្លាស់​កាន់​ក្លឹប​នៅ​អារ៉ាប់​រួម​

  • 2022-09-06 12:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Xavi គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែបម្រើ​ Miralem Pjanic នឹង​ចាកចេញ​ពី​ក្លឹប​ផ្លាស់​ទៅ​ក្លឹប​ Sharjah ដែល​ជា​ក្លឹប​នៅ​លីគ​កំពូល​រាជា​ណាចក្រ​អារ៉ាបរួម​។

លោក​ Xavi បាន​លើក​ឡើង​ថា​៖" Pjanic សម្រេច​ចាកចេញ​ដើម្បី​ស្វែង​រក​ឱកាស​ផ្សេងៗ​បន្ថែម​ទៀត​។ គេ​ជា​កីឡាករ​អាជីព​ដ៏​អស្ចារ្យ​មួយ​រហូត​មក​ អញ្ចឹង​ខ្ញុំ​ធ្លាប់​គិត​ថា​គេ​នឹង​មាន​ឱកាស​ជា​មួយ​យើង​នៅ​នេះ​ ប៉ុន្តែ​មនុស្ស​ម្នាក់ៗ​គេ​រើស​ផ្លូវ​ដើរ​គេ​រៀង​ខ្លួន​អញ្ចឹង​ហើយ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នក​កាសែត​ Fabrizio Romano បាន​ឲ្យ​ដឹង​ថា​ Pjanic និង​ក្លឹប​ Sharjah បាន​ព្រមព្រៀង​គ្នា​តាំង​ពី​កាល​ថ្ងៃ​ម្សិល​មិញ​ម្ល៉េះ​។ កីឡាករ​នេះ​នឹង​ផ្លាស់​ទៅ​កាន់​ក្លឹប​នេះ​ក្នុង​កុងត្រា​៣ឆ្នាំ​។

នៅ​ក្នុង​ឆ្នាំ​នេះ​ Pjanic មាន​វ័យ​៣២ឆ្នាំ​ហើយ​ ដោយ​ចាប់​ជា​កីឡាករ​ក្រុម​ឈុត​ធំ​កាល​រដូវកាល​ឆ្នាំ​២០០៧/២០០៨ រហូត​មក​ដល់​បច្ចុប្បន្ន​ ដោយ​លេង​ក្លឹប​ Metz, Lyon, Roma, Juventus, Barcelona និង​Beşiktaş (ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​កាល​ពី​រដូវកាល​ឆ្នាំ​២០២១/២២៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់