• 2022-09-06 11:39:20
  • បាល់ទាត់

Kovacicថា​ Chelsea ខ្វះ​ខ្សែប្រយុទ្ធ​ល្អ​រហូត​មក​ តែ​ឥឡូវ​រក​បាន​ហើយ​គឺ​ Aubameyang នេះ​ឯង​

  • 2022-09-06 11:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Mateo Kovacic បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​ Chelseae ខ្វះ​ខ្សែ​ប្រយុទ្ធ​ល្អ​រហូត​មក​ តែ​ឥឡូវ​គឺ​រក​បាន​ហើយ​គឺ​ ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ Pierre-Emerick Aubameyang នេះ​ឯង​។

Kovacic បាន​និយាយ​ថា​៖" ខ្ញុំ​អាច​និយាយ​បាន​ថា​ Aubameyang នឹង​ជួយ​បំពេញ​ចន្លោះ​ខ្វះ​ខាត​ឲ្យ​យើង​បាន​ច្រើន​ គេ​នេះ​ហើយ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​ត្រឹម​ត្រូវ​ ជា​អ្នក​រក​គ្រាប់​បាល់​ ដែល​ក្រុម​យើង​ខ្វះ​រហូត​មក​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ យើង​មិន​ដែល​មាន​ខ្សែ​ប្រយុទ្ធ​ណា​ដែល​ស៊ុត​ចូល​២០-២៥គ្រាប់​ ដើម្បី​ជួយ​ឲ្យ​ឈ្នះ​ពាន​នោះ​ទេ​ អញ្ចឹង​យើង​រំពឹង​ចាំ​មើល​គេ​ហ្នឹង​ហើយ​ពេល​មក​លេង​នៅ​ក្រុម​យើង​នេះ​។ គេ​ហ្នឹង​ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​កំពូល​អ្នក​ស៊ុត​បញ្ចូល​ទី​។ វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​គេ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ អញ្ចឹង​ខ្ញុំ​សង្ឃឹម​ថា​ គេ​នឹង​ធ្វើ​បែប​ហ្នឹង​នៅ​ពេល​លេង​ឲ្យ​ Chelsea នេះ​"។

កាល​ពី​រដូវកាល​មុន​ Aubameyang ស៊ុត​១៣គ្រាប់​ ក្នុង​២៣ប្រកួត​ឲ្យ​ Barcelona។ នៅ​ក្នុង​រដូវកាល​នេះ​គេ​បាន​ផ្លាស់​មក​ Chelsea ដោយ​នឹង​ចូល​លេង​ក្នុង​ប្រកួត​ UEFA Champions League តទល់នឹង​ Dinamo Zagreb យប់​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់