- 2022-09-06 07:50:21
- បាល់ទាត់
កីឡដ្ឋានខេត្តកំពង់ស្ពឺ នឹងក្លាយជាកន្លែងបំពេញក្ដីស្រមៃយុវជន
- 2022-09-06 07:50:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡដ្ឋានខេត្តកំពង់ស្ពឺ នឹងក្លាយជាកន្លែងបំពេញក្ដីស្រមៃយុវជន
ចន្លោះមិនឃើញ
កីឡដ្ឋានខេត្តកំពង់ស្ពឺ និងជាទីលានក្រុមបាល់ទាត់ ណាហ្គាវើលដ៏ គឺសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយកាលពីព្រឹកមិញនេះក្រោមអធិបតីភាពឯកឧត្ដម ជា សុផារ៉ា និងឯកឧត្ដម ហ៊ុន ម៉ានី ខណៈទីលានមួយនេះនឹងក្លាយជាកន្លែងបំពេញក្ដីស្រមៃចំពោះយុវជន ពិសេសថ្នាលបាល់ទាត់តែម្ដង។
កីឡដ្ឋានដែលផ្ដួចផ្ដើមគំនិតដោយឯកឧត្ដម ហ៊ុន ម៉ានី មួយនេះចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែសីហា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៦ ខែកញ្ញា ២០២២ នេះ។ កីឡដ្ឋានខាងលើនឹងត្រូវប្រើប្រាស់ជាទីលានគោលសម្រាប់ក្រុមបាល់ទាត់ណាហ្គាវើលដ៏ ធ្វើការហ្វឹកហាត់ និងទទួលការប្រកួតផ្សេងៗនៅពេលខាងមុខ។ មួយវិញទៀតក្លឹបនឹងជួយបង្វឹកដល់កីឡាករ កីឡាការិនីថ្នាលនៅកំពង់ស្ពឺ ជាមួយគ្រូអាជីពៗ។
ទីតាំងមួយនេះនឹងក្លាយជាកន្លែងរួមចំណែកបណ្ដុះបណ្ដាលថ្នាល និងជាកន្លែងសម្រាប់យុវជនដែលមានក្ដីស្រមៃចង់ហ្វឹកហាត់បែបអាជីព ចង់ក្លាយជាកីឡាករឆ្នើម មានសក្ដានុពលឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខជាដើម។
បញ្ជាក់ដែរថា កីឡដ្ឋានខេត្តកំពង់ស្ពឺ នេះគឺស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កីឡដ្ឋានមួយនេះប្រើប្រាស់ថវិកាសាងសង់ខ្ទង់ជាង ៣លានដុល្លារ៕