• 2022-09-01 11:34:03
  • បាល់ទាត់

Antony ចុះ​កុងត្រា​មក​លេង​ឲ្យ​ Man Utd ជា​ផ្លូវការ​

  • 2022-09-01 11:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Antony បាន​ធ្វើ​ការ​ចុះ​កុងត្រា​ក្លាយ​ជា​កីឡាករ​របស់​ក្លឹប​ Manchester United ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​។

Antony និង​ Man Utd ព្រមព្រៀង​គ្នា​ចុះ​កុងត្រា​ក្នុង​រយៈពេល​៥ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧ ដោយ​មាន​លក្ខខ័ណ្ឌ​បន្ត​កុងត្រា​ថ្មី​១ឆ្នាំ​ទៀត​ រហូត​ដល់​ឆ្នាំ​២០២៨​។

ក្រោយ​ចុះ​កុងត្រា​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ លោក​ Erik Ten Hag អ្នកចាត់​ការ​ Man Utd បាន​សម្ដែង​ការ​ជឿជាក់​ថា​ Antony នឹង​នៅ​តែ​ជា​កីឡាករ​ដែល​ខិត​ខំ​ប្រែ​ប្រែង​ និង​ជួយ​ក្រុម​ឲ្យ​ទទួល​បាន​ជ័យ​ជំនះ​ដូច​កាល​នៅ​ Ajax។ សម្រាប់​តែ​ Antony ក៏​លើក​ឡើង​ផង​ដែរ​ថា​ មាន​កេត្តយស​ណាស់​ដែល​មក​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Ten Hag ម្ដង​ទៀត​ ដោយ​នឹង​ប្រឺង​ឲ្យ​អស់​លទ្ធភាព​។

Antony ទើប​មាន​វ័យ​២២ឆ្នាំ​ ដោយ​ចូល​លេង​ក្រុម​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០១៨ ដោយ​ធ្លាប់​លេង​ឲ្យ​ Sao Paulo និង​ Ajax ដោយ​ចូល​រួម​ប្រកួត​សរុប​ ១៣៤ប្រកួត​ និង​ស៊ុត​ចូល​ ៣១គ្រាប់​៕

ប្រភព៖ manutd ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់