• 2022-08-31 13:00:16
  • បាល់ទាត់

Chelsea ប្រកាស​ទិញ​យក​បាន​ ខ្សែការពារ​រូប​នេះ​ពី​ Leicester ក្នុង​តម្លៃជិត​៩០លានដុល្លារ​ ជា​ផ្លូវការ​

  • 2022-08-31 13:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​យក​បាន​ ខ្សែការពារ​ Wesley Fofana ពី​ក្លឹប​ Leicester City នៅ​ក្នុង​ថ្ងៃ​នេះ​។

Fofana ព្រមព្រៀង​​ចុះ​កុងត្រា​រយៈពេល​វែង​ជា​មួយ​ក្លឹប​ Chelsea រហូត​ទៅ​ដល់​៧ឆ្នាំ​ ចាប់​ពី​រដូវកាល​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៩។

បើ​តាម​ការ​ចុំ​ផ្សាយ​របស់​ Sky Sports ក្លឹប​ Chelsea បាន​ចំណាយ​លុយ​ទិញ​កីឡាករ​វ័យ​២១ឆ្នាំ​នេះ​ ក្នុង​តម្លៃ​ប្រមាណ​ ៨៧លានដុល្លារ​។

Fofana ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ក្រុមឈុត​ធំ​តាំង​ពី​រដូវកាល​ឆ្នាំ​២០១៨/១៩មក​ ដោយ​លេង​ឲ្យ​ក្លឹប​ Saint Etienne លុះ​ក៏​ផ្លាស់​មក​ក្លឹប​ Leicester City ក្នុង​រដូវកាល​ឆ្នាំ​២០២០/២១ ដោយ​ចូល​រួម​ប្រកួត​សរុប​ ៨២​ប្រកួត​ និង​ស៊ុត​ចូល​៣គ្រាប់​៕

ប្រភព៖ Sky Sports | chelseafc ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់