• 2022-08-30 13:28:35
  • បាល់ទាត់

Odoi ចេញ​ពី​ Chelsea ផ្លាស់​ទៅ​ Lerverkusen ក្នុង​លក្ខខ័ណ្ឌ​ជា​ផ្លូវការ​

  • 2022-08-30 13:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែស្លាប​ Callum Hudson-Odoi នឹង​ចាកចេញ​ពី​ក្លឹប​របស់​ខ្លួន​ ផ្លាស់​ទៅ​កាន់​ក្លឹប​ Bayer Leverkusen ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣។

Odoi នឹង​ទៅ​លេង​នៅ​ Leverkusen តែ​រយៈពេល​១រដូវកាល​ប៉ុណ្ណោះ​ ហើយ​ខាង​ក្លឹប​អាល្លឺម៉ង់​នេះ​មិនមាន​លក្ខខ័ណ្ឌ​ក្នុង​ទិញ​យក​កីឡាករ​នេះ​ឡើយ​ យ៉ាង​ណា​ Chelsea មាន​លក្ខខ័ណ្ឌ​អាច​ហៅ​ឲ្យ​កីឡាករ​នេះ​ត្រលប់​មក​វិញ​នៅ​ខែ​មករា​ ឆ្នាំ​២០២៣ ក្នុង​ករណី​ដែល​ក្លឹប​ត្រូវការ​។

Odoi ជា​កីឡាករ​បណ្ដុះបណ្ដាល​ឲ្យ​ Chelsea តាំង​ពី​ក្មេង​មក​ ដោយ​គេ​បាន​មក​លេង​ក្រុម​ឈុត​ធំ​តាំងពី​រដូវកាល​ឆ្នាំ​២០១៧/១៨ ដោយ​ចូល​រួម​ប្រកួត​សរុប​ ១២៦ប្រកួត​ និង​ស៊ុត​ចូល​១៦គ្រាប់​៕

ប្រភព៖ chelseafc ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់