• 2022-08-29 12:45:14
  • បាល់ទាត់

ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​ Europa League ក្នុង​រដូវកាល​នេះ​ នឹង​ធ្វើ​នៅ​ប្រទេស​ណា​?

  • 2022-08-29 12:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ក្នុង​ព្រឹត្តិការណ៍​ UEFA Europa League ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣ ត្រូវ​បាន​ខាង​ UEFA រៀប​ចំ​ផែនការ​នឹង​ធ្វើ​​នៅ​ទីលាន​ Puskás Aréna ទី​ក្រុង​ Budapest ប្រទេស​ហុងគ្រី​។

ការ​ប្រកួត​ Europa League ក្នុង​រដូវកាល​នេះ​នឹង​ចាប់​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា​ ឆ្នាំ​២០២២នេះ​ត​ទៅ​ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​នៅ​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា​ ឆ្នាំ​២០២៣​។

កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៦ ខែ​សីហា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ UEFA ក៏​បាន​ធ្វើ​ការ​ចាប់​ឆ្នោត​រួចរាល់​ហើយ​ផង​ដែរ​ក្នុង​វគ្គ​ចែក​ក្រុម​។

នៅ​ក្នុង​រដូវកាល​នេះ​គឺ​កាន់​តែ​ប្លែក​ ព្រោះ​មាន​ក្លឹប​ Manchester United បាន​ធ្លាក់​មក​លេង​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​៕

ខាង​ក្រោម​នេះ​ជា​លទ្ធផល​ចាប់​ឆ្នោត​ចែក​ក្រុម​​ Europa League រដូវកាល​២០២២/២៣៖

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី