• 2022-08-26 13:25:11
  • បាល់ទាត់

មក​ស្គាល់​ កីឡាករ​អាស៊ី​ទាំង​១០​រូប​ ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​

  • 2022-08-26 13:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា​កីឡាករ​បាល់ទាត់​ដើម​កំណើត​មក​ពី​តំបន់អាស៊ី​ទាំង​១០រូប​ ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt​៖​

១. Son Heung-min៖ ខ្សែប្រយុទ្ធ​សញ្ជាតិ​​កូរ៉េខាង​ត្បូង​ កំពុង​លេង​ឲ្យ​​ក្លឹប​ Tottenham Hotspur មាន​តម្លៃ​ខ្លួន​ ៧៥លាន​អ៊ឺរ៉ូ​។

២. Takehiro Tomiyasu៖ ខ្សែ​ការពារ​សញ្ជាតិ​​ជប៉ុន​ កំពុង​លេង​ឲ្យ​​ក្លឹប​ Arsenal មាន​តម្លៃ​ខ្លួន​ ២៥លាន​អ៊ឺរ៉ូ​។

៣. Daichi Kamada៖ ខ្សែ​បម្រើ​​សញ្ជាតិ​​ជប៉ុន​ កំពុង​លេង​ឲ្យ​​ក្លឹប​ Eintracht Frankfurt មាន​តម្លៃ​ខ្លួន​ ២២លាន​អ៊ឺរ៉ូ​។

៤. Sardar Azmoun៖ ខ្សែប្រយុទ្ធ​សញ្ជាតិ​​អ៊ីរង់​ កំពុង​លេង​ឲ្យ​​ក្លឹប​ Bayer 04 Leverkusen មាន​តម្លៃ​ខ្លួន​ ២២លាន​អ៊ឺរ៉ូ​។

៥. Mehdi Taremi៖ ខ្សែប្រយុទ្ធ​សញ្ជាតិ​​អ៊ីរង់​ កំពុង​លេង​ឲ្យ​​ក្លឹប​ Porto មាន​តម្លៃ​ខ្លួន​ ២០លាន​អ៊ឺរ៉ូ​។

៦. Hee-chan Hwang៖ ខ្សែបម្រើ​សញ្ជាតិ​​កូរ៉េខាង​ត្បូង​ កំពុង​លេង​ឲ្យ​​ក្លឹប​ Wolverhampton Wanderers មាន​តម្លៃ​ខ្លួន​ ១៦លាន​អ៊ឺរ៉ូ​។

៧. Min-jae Kim៖ ខ្សែ​ការពារ​សញ្ជាតិ​​កូរ៉េខាង​ត្បូង​ កំពុង​លេង​ឲ្យ​​ក្លឹប​ Napoli មាន​តម្លៃ​ខ្លួន​ ១៤លាន​អ៊ឺរ៉ូ​។

៨. Takumi Minamino៖ ខ្សែប្រយុទ្ធ​សញ្ជាតិ​​ជប៉ុន​ កំពុង​លេង​ឲ្យ​​ក្លឹប​ Monaco មាន​តម្លៃ​ខ្លួន​ ១២លាន​អ៊ឺរ៉ូ​។

៩. Ritsu Doan៖ ខ្សែបម្រើ​សញ្ជាតិ​​ជប៉ុន​ កំពុង​លេង​ឲ្យ​​ក្លឹប​ Freiburg មាន​តម្លៃ​ខ្លួន​ ៨លាន​អ៊ឺរ៉ូ​។

១០. Eldor Shomurodov៖ ខ្សែប្រយុទ្ធ​សញ្ជាតិ​​អ៊ូសបេគីស្ថាន​ កំពុង​លេង​ឲ្យ​​ក្លឹប​ Roma មាន​តម្លៃ​ខ្លួន​ ៨លាន​អ៊ឺរ៉ូ​៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី