• 2022-08-26 02:39:06
  • បាល់ទាត់

គ្រាន់​តែ​ឃើញ​​ក្រុម​រួម​ពូល អ្នក​គាំទ្រ Spurs ដឹង​ខ្លួន​ថា​បាន​ឡើង​វគ្គ​១៦​ក្រុម​បាត់

  • 2022-08-26 02:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់​ Spurs មាន​ទំនុក​ចិត្ត​​ថា​ក្រុម​របស់​ខ្លួន​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ Champions League បន្ទាប់​ពី​ការ​ចាប់​ឆ្នោត​បែងចែក​ពូល​កាល​ពី​យប់​មិញ។

Spurs ដែល​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ឆ្នាំ​២០១៩ បាន​ត្រឡប់​​មក​​កាន់​កម្មវិធី UCL ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០២០។ រដូវ​កាល​នេះ​ ពួក​គេ​​ស្ថិត​ក្នុង​ពូល D ជាមួយ​នឹង​ម្ចាស់​ជើង​ឯក Europa League គឺ Eintracht Frankfurt, Sporting Lisbon និង Marseille។

ការ​ចាប់​ឆ្នោត​នេះ​គេ​មើល​ឃើញ​ថា​ Spurs បាន​គេច​ផុត​​ពី​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ Real Madrid ក៏​ដូច​ជា​២​ក្រុម​ធំ​ទៀត​គឺ Bayern Munich និង PSG។ គ្រាន់​តែ​ឃើញ​​ក្រុម​របស់​ខ្លួន​នៅ​ពូល​​​ D អ្នក​គាំទ្រ​របស់ Spurs ជា​ច្រើន​​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​​ជឿជាក់​ថា​នឹង​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ។

អ្នក​គាំទ្រ​ម្នាក់​បាន​សរសេរ​ថា៖ “តើ​​ក្រុម​ណា​ដែល​ពួក​យើង​នឹង​​ត្រូវ​ជួប​នៅ​វគ្គ​ក្រោយ?” ខណៈ​ម្នាក់​ទៀត​ថា ៦​ប្រកួត​ក្នុង​ពូល Spurs បាន​ពិន្ទុ​​មិន​តិច​ជាង​១៥​ពិន្ទុ​ទេ៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់