• 2022-08-16 12:45:48
  • បាល់ទាត់

គ្រូ​ Atletico ឆ្លើយ​តប​បែប​នេះ​ ទាក់​ទង​នឹង​រឿង​ Man Utd ចង់​បាន​ Morata

  • 2022-08-16 12:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Diego Simeone គ្រូបង្គោល​ក្លឹប​ Atletico Madrid បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ទៅ​កាន់​អ្នកកាសែត​ ក្រោយ​បាន​សួរនាំ​ទាក់ទង​នឹង​ក្លឹប​លោក​ព្រម​លក់​​ ខ្សែប្រយុទ្ធ​ Avaro Morata ក្រោយ​មាន​ដំណឹង​​ ក្លឹប​ Manchester United ទាក់ទង​ចង់​បាន​កីឡាករ​នេះ​ពី​ក្លឹប​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ​។

លោក​ Simeone បាន​និយាយ​ថា​៖" ខ្ញុំ​មិន​ជា​ម្ចាស់​ក្លឹប​នេះ​ទេ​។ ខ្ញុំ​ត្រឹម​ជា​គ្រូបង្គោល​ប៉ុណ្ណោះ​។ ម្នាក់ៗ​នៅ​ក្នុង​ក្លឹប​នេះ​សុទ្ធ​តែ​សង្ឃឹមថា​ Morata គេ​នឹង​បន្ត​ជា​មួយ​យើង​គ្រប់គ្នា​ "។

លោក​បាន​បន្ត​ថា​៖" សមត្ថភាព​លេង​របស់​គេ​អស្ចារ្យ​មែន​ទែន​។ ខ្ញុំ​គិត​ថា​កីឡាករ​បាល់ទាត់​ទាំង​អស់​ត្រូវ​តែ​មាន​ភាព​ជឿជាក់​ក្នុង​ការ​ធ្វើ​កិច្ចការ​សំខាន់ៗ​ជា​ច្រើន​។ គេ​ត្រលប់​មក​ក្លឹប​យើង​វិញ​នេះ​គឺ​ខិតខំ​ហ្វឹកហាត់​ និង​មិន​មើល​ស្រាល​នរណា​ម្នាក់​នោះ​ទេ​ "។

Morata ទើប​ផ្លាស់​មក​កាន់​ Atletico វិញ​ដោយ​មាន​កុងត្រា​២ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤ ខណៈ​ Man Utd មើល​ឃើញ​ពី​សមត្ថភាព​របស់​គេ​ និង​ចង់​បាន​ដើម្បី​ពង្រឹង​ក្រុម​របស់​ខ្លួន​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់