• 2022-08-10 13:38:10
  • បាល់ទាត់

Mendy ចូល​ខ្លួន​​បំភ្លឺ​នៅ​តុលាការ​ បដិសេដ​រាល់​ការ​ចោទ​ប្រកាន់​រឿង​រំលោភ​សេពសន្ថវៈ​

  • 2022-08-10 13:38:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Benjamin Mendy បាន​ចូល​មក​បំភ្លឺ​នៅ​តុលាការ​ប្រទេស​អង់គ្លេស​នៅ​សប្ដាហ៍​នេះ​ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​រឿង​ក្ដី​រំលោភ​សេពសន្ថវៈ​។

កីឡការ​ Manchester City រូប​នេះ​ជាប់ចោទ​១០ករណី​ឯណោះ​ដោយ​ក្នុង​នោះ​ ៨ករណី​ជា​ករណី​រំលោភ​សេពសន្ថវៈ​ ១ករណី​ជា​ករណី​បៀតបៀន​ផ្លូវភេទ​ និង​១ករណី​ទៀត​ជា​ករណី​ប៉ុនប៉ង់​រំលោភ​សេពសន្ថវៈ​ ដែល​ករណី​ទាំង​នេះ​ត្រូវ​បាន​កើត​លើ​នារី​៧រូប​ ដែល​តុលាការ​មិន​បញ្ចេញ​អត្តសញ្ញាញ​។

ទង្វើ​ទាំង​អស់​នេះ​គឺ Mendy បាន​ប្រព្រឹត្តិ​​នៅ​ឯ​ផ្ទះ​របស់​ខ្លួន​នៅ​ប្រទេស​អង់គ្លេស​តែ​ម្ដង​នៅ​ចន្លោះ​​ខែ​តុលា​ ឆ្នាំ​២០១៨​ ដល់​​ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ។

យ៉ាង​ណា​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ទាំង​១០ករណី​ខាង​លើ​នេះ​ Mendy បាន​ធ្វើ​ការ​បដិសេធ​ទាំង​អស់​នៅ​ក្នុង​ថ្ងៃ​នេះ​។

ការ​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ទាំង​នេះ​នឹង​ចំណាយ​ពេល​៣ខែ​ ដោយ​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​នេះ​តទៅ​។

នៅ​ខណៈ​នេះ​ Mendy នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ រី​ឯ​ Man City ក៏​បាន​ផ្អាក​គេ​ផង​ដែរ​កាល​ពី​ឆ្នាំ​មុន​មក​ ដោយ​រង់ចាំ​ការ​កាត់​ក្ដី​ពី​តុលាការ​ឲ្យ​រួច​ស្រេច​សិន​៕

ប្រភព៖ BBC | Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់