• 2022-08-10 12:12:21
  • បាល់ទាត់

FIFA កំពុង​គិត​គូរ​ពន្លឿន​ ថ្ងៃ​ចាប់​ផ្ដើម​ការ​ប្រកួត​ World Cup 2022 មុន​ផែនការ​

  • 2022-08-10 12:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FIFA កំពុង​គិរគូរ​ពន្លឿន​ ថ្ងៃ​ចាប់​ផ្ដើម​ការ​ប្រកួត​ World Cup 2022 នៅ​ប្រទេស​កាតា​ មុន​មួយ​ថ្ងៃ​ មុន​ផែនការ​ដែល​បាន​កំណត់​។

បើ​តាម​ផែនការ​ដែល​បាន​កំណត់​ ការ​ប្រកួត​នៃ​កំពូល​ព្រឹត្តិការណ៍​ខាង​លើ​ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ក្នុង​ជំនួប​បើក​ឆាក​កម្មវិធី​ដំបូង​គឺ​ ពូល​ A រវាង​ក្រុម​ជម្រើសជាតិ​សេណេហ្គាល់​នឹង​ក្រុម​ជម្រើសជាតិ​ហុល្លង់​ នៅ​ម៉ោង​៥ល្ងាច​ (ម៉ោង​កម្ពុជា​) រី​ឯ​ជំនួប​ក្រុម​ម្ចាស់​ផ្ទះ​កាតា​ នឹង​ត្រូវ​តទល់នឹង​អេក្វាឌ័រ​ នៅ​ថ្ងៃ​ដដែល​នេះ​ប៉ុន្តែ​នៅ​ម៉ោង​១១​យប់​ (ម៉ោង​កម្ពុជា​) ឯណោះ​។

ដូច្នេះ​ខាង​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង​ បាន​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​នឹង​កាតា​ ក៏​បាន​ដាក់​សំណើ​ស្នើ​សុំ​ FIFA ដោយ​ជំនួប​រវាង​ ក្រុម​ម្ចាស់​ផ្ទះ​កាតា​នឹង​ក្រុម​ជម្រើសជាតិ​អេក្វាឌ័រ​ជា​ជំនួប​បើក​ឆាក​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ មុន​មួយ​ថ្ងៃ​នៃ​ផែនការ​ ដើម្បី​ឲ្យ​ត្រូវ​នឹង​ទំនៀមទម្លាប់​ World Cup នេះ​ដោយ​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ នឹង​ត្រូវ​ប្រកួត​បើក​ឆាក​។

យ៉ាងណា​សំណើ​នេះ​ត្រូវ​ការ​ឯកភាព​ពី​ សហព័ន្ធបាល់ទាត់​ពី​ទ្វីប​ទាំង​៦ នៅ​ FIFA ក៏ជា​ប្រធាន​ស្ថាប័ន​ FIFA ផង​ដែរ​។

បើ​តាម​ផែនការ​កំណត់​ World Cup 2022 នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២២៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់