• 2022-08-10 03:41:57
  • បាល់ទាត់

U16 កម្ពុជា​​បញ្ចប់​ភារកិច្ច​នៅ ឥណ្ឌូណេស៊ី ​ដោយ​មាន​៣ពិន្ទុ​ និង​គ្រាប់​បាល់​ចំនួន​៤​ គ្រាប់​

  • 2022-08-10 03:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​ U16 កម្ពុជា កំពុង​ធ្វើ​ដំណើរ​ត្រលប់​មក​កាន់​ទឹក​ដី​កំណើត​​ ក្រោយ​បញ្ចប់​ភារកិច្ច​នៅ​​ប្រទេស​ឥណ្ឌូណេស៊ី ​ពាន​រង្វាន់ AFF U16 Boy’s Championship 2022 ​​ដោយ​ក្នុង​នោះ​លេង​៣​ប្រកួត​ឈ្នះ​មួយ​ប្រកួត​មាន​៣​ពិន្ទុ​​ និង​ស៊ុត​ដៃ​គូ​បាន​៤​គ្រាប់​។

​​៣ពិន្ទុ​នោះ​គឺ​ឈ្នះ​ក្រុម​ U16 អូស្ត្រាលី​ ៤-២ ហើយ​ក៏​ជា​ការ​ប្រកួត​​​តែ​មួយ​គត់​ដែល​កម្ពុជា​រក​បាន​គ្រាប់​បាល់​​ក្នុង​ចំណោ​ម៤​គ្រាប់​នោះ​ដែរ។ ដោយ​ឡែក​កា​រ​ប្រកួត​២​លើក​ផ្សេង​ទៀត​គឺ​ចាញ់​ក្រុម​ មីយ៉ាន់ម៉ា ១-០ និង​ចាញ់​ម៉ាឡេស៊ី ៣-០ ផង​ដែរ​។ ក្នុង​ការ​ប្រកួត​​​ទាំង​អស់​៣​លើក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញថា យុវជន​កម្ពុជា​បាន​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ខ្លាំង​មែន​ទែន ក្នុង​ការ​ប្រកួត​ដើម្បី​មុខ​មាត់​ប្រទេស​ជាតិ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់