• 2022-08-08 12:49:44
  • បាល់ទាត់

Leipzig ព្រមព្រៀង​ទិញ​យក​ Werner ពី​ Chelsea វិញ

  • 2022-08-08 12:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Leipzig ព្រមព្រៀង​ទិញ​យក​ ខ្សែប្រយុទ្ធ​ Timo Werner ពី​ Chelsea វិញ​ក្នុង​តម្លៃ​ប្រមាណ​ ៣០លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​។

តាម​ពិត​ទៅ​ដំបូង​ឡើយ​ ក្លឹប​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ក្នុង​រយៈពេល​វែង​ប៉ុណ្ណោះ​ ដោយ​មាន​មាន​លក្ខខណ្ឌ​ឲ្យ​ Leipzig ទិញ​ Werner ពី​ Chelsea បាន​ប៉ុន្តែ​ក្រោយ​មក​ដោយ​សារ​ការ​ចរចា​ត្រូវ​គ្នា​ Leipzig ​ទិញ​យក​ Werner ដាច់​ពី​ Chelsea ក្នុង​តម្លៃ​ប្រមាណ​ ៣០លាន​។

Werner លេង​ឲ្យ​ Chelsea បាន​២រដូវកាល​ហើយ​ ដោយ​ចូល​រួម​ប្រកួត​សរុប​ ៨៩ប្រកួត​ ស៊ុត​២៣ប្រកួត​ ដោយ​ខ្សែប្រយុទ្ធ​នេះ​មិន​ជោគជ័យ​នៅ PL នោះ​ទេ​ដោយ​តែ​ខ្សោយ​ខាង​ការ​បញ្ចប់​ទី​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់