• 2022-08-05 12:58:19
  • បាល់ទាត់

U-16 កម្ពុជា​ ឈ្នះ​ U-16 អូស្ត្រាលី​ ក្នុង​លទ្ធផល​ ៤-២ នៅ​ទឹក​ដី​ឥណ្ឌូណេស៊ី​

  • 2022-08-05 12:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើសជាតិ​ U-16 របស់​កម្ពុជា​ បាន​ឈ្នះ​ ក្រុម​ជម្រើសជាតិ​ U-16 របស់​អូស្ត្រាលី​ ក្នុង​លទ្ធផល​ ៤-២ ក្នុង​ពាន​រង្វាន់ AFF U16 BOYS CHAMPIONSHIPនៅ​លើ​ទីលាន​ Sultan Agung ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ កម្ពុជា​បាន​នាំ​មុខ​មុន​អូស្ត្រាលី​ ដោយ​កីឡាករ​ វ៉ា​ ដេវីដ​ (Var David) នៅ​នាទី​ទី​១ ​កីឡាករ​ ស៊ូ មេងហុង​ (Sou Menghong) នៅ​នាទី​ទី​១៣ និង​នាទី​ ៩០+១ រួម​ជា​មួយ​នឹង​​កីឡាករ​ សួន​ មករា (Soun Makara) ស៊ុត​ចូល​នៅ​នាទី​ទី​៧៥។

ក្រុម​អូស្ត្រាលី​បាន​ស៊ុត​ចូល​ដោយ​ កីឡាករ​ Ayman Gulasi នៅ​នាទី​ទី​៣០និង​កីឡាករ​ Max Hately នៅ​នាទី​ទី​៨៣។

នេះ​ជា​ប្រកួត​ទី​២ហើយ​របស់​កម្ពុជា​ ក្នុង​ពាន់​រង្វាន់​ខាង​លើ​ ដោយ​កាល​ពី​ប្រកួត​ទី១គឺ​តទល់​នឹង​ ម៉ាឡេស៊ី​ កម្ពុជា​ទទួល​នូវ​លទ្ធផល​ចាញ់​ ៣-០។ កម្ពុជា​នឹង​បន្ត​ប្រកួត​នឹង​មីយ៉ាន់ម៉ា​ នៅ​ថ្ងៃ​ទី​០៨ ខែ​សីហា​ ឆ្នាំ​២០២២​ខាង​មុខ​៕

ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី