• 2022-08-05 10:57:58
  • បាល់ទាត់

Pep មិន​ខ្វល់​ថា​ Haaland ស៊ុត​ចូល​ប៉ុន្មាន​គ្រាប់​ជួយ​ Man City នោះ​ទេ​

  • 2022-08-05 10:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ត្រៀម​ប្រកួត​ Premier League សប្ដាហ៍​ដំបូង​និយាយ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​មិន​ខ្វល់​ថា​ ខ្សែ​ប្រយុទ្ធ​ Erling Haaland នឹង​ស៊ុត​ចូល​ប៉ុន្មាន​គ្រាប់​ជួយ​ក្រុម​លោក​នោះ​ទេ​។

លោក​ Pep បាន​និយាយ​ថា​៖" ខ្ញុំ​មិន​ដឹង​ថា​ Haaland នឹង​ស៊ុត​ចូល​ប៉ុន្មាន​គ្រាប់​ជួយ​ក្រុម​នោះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ខ្វល់​រឿង​ហ្នឹង​ដែរ​។ ឲ្យ​តែ​គេ​នៅ​តែ​ជា​ខ្លួន​គេ​ ធ្វើ​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​ដូច​កន្លង​មក​គឺ​ហើយ​។ យើង​អត់​មាន​គិត​ចំណេញ​ខាត​ ចាញ់​ឈ្នះ​អី​លើ​ Haaland ទេ​ យើង​នៅ​តែ​ជា​ខ្លួន​យើង​ លេង​ជា​ក្រុម​រហូត​។ Haaland គេ​លឿន​ គេ​ប្រកួត​៩០នាទី​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៥ខែ​ កាយ​សម្បទា​គេ​ល្អ​ គេ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ ដើម្បី​កាន់​តែ​ល្អ​ប្រសើរ​ "។

លោក​បាន​បន្ត​ថា​៖" ទោះ​ម៉េច​ក៏​ដោយ​ គេ​ស៊ុត​ចូល​ ដូច​អ្វី​ដែល​គេ​ធ្លាប់​ធ្វើ​កន្លង​មក​អញ្ចឹង​។ និយាយ​ទៅ​គ្រាន់​តែ​គេ​សម្រប​នឹង​យើង​ ហើយ​យើង​នឹង​សម្រប​ជា​មួយ​គេ​។ ខ្ញុំ​អត់​មាន​ការ​សង្ស័យ​លើ​សមត្ថភាព​គេ​ទេ​ គ្រាន់​តែ​សួរ​ខ្ញុំ​ថា​គេ​នឹង​ស៊ុត​ចូល​ប៉ុន្មាន​គ្រាប់​ ខ្ញុំ​អត់​ដឹង​ទេ​ "។

Man City ទើប​ទិញ​យក​ Haaland ពី​ Dortmund សម្រាប់​រដូវកាល​ក្ដៅ​នេះ​។ ក្នុង​សប្ដាហ៍​បើក​ឆាក​ PL រដូវកាល​ថ្មី​នេះ​ Man City នឹង​ប៉ះ​ជា​មួយ​ West Ham នៅ​ថ្ងៃ​ទី​០៧ ខែ​សីហា​ ឆ្នាំ​២០២២​ខាង​មុខ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់