• 2022-08-04 03:26:22
  • បាល់ទាត់

អ្នក​ចាំ​ទី Schmeichel ចាកចេញ​ពី Leicester ក្រោយ​រួមរស់​១១​ឆ្នាំ

  • 2022-08-04 03:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​និង​ជា​ប្រធាន​ក្រុម Leicester City កីឡាករ Kasper Schmeichel បាន​ចាកចេញ​ពី​ក្លឹប​ហើយ ក្រោយ​រួមរស់​អស់​១១​ឆ្នាំ​ដោយ​​ទៅ​ចូលរួម​ជាមួយ Nice ក្នុង​ក្របខណ្ឌ​ Ligue 1។

Schmeichel វ័យ​៣៥​ឆ្នាំ​​បង្ហាញ​ខ្លួន​បាន​៤៧៩​ប្រកួត​ឲ្យ Leicester ក្រោយ​ផ្ទេរ​ពី​ក្លឹប Leeds United ដោយ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន Premier League, FA Cup និង Community Shield។ គេ​ក៏​បាន​រួម​ចំណែក​ជួយ​ក្រុម​កញ្ជ្រោង​ខៀវ​ឈ្នះ​​ពាន​ Championship ក្នុង​រដូវ​កាល​២០១៣-១៤​ផង​ដែរ។

ក្លឹប Nice ក៏​ទើប​តែ​​​យក​បាន​ខ្សែ​បម្រើ Aaron Ramsey វ័យ​៣១​ឆ្នាំ បន្ទាប់​ពី​ក្លឹប Juventus និង​កីឡាករ​បាន​ព្រមព្រៀង​​ផ្ដាច់​កុងត្រា​ឆ្នាំ​ចុងក្រោយ។ Leicester គឺ​ជា​ក្លឹប​តែ​មួយ​គត់​​ក្នុង​ចំណោម​​​ក្លឹប​ក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង​៥​ដែល​មិន​បាន​នាំ​ចូល​កីឡាករ​ថ្មី​សោះ​ក្នុង​រដូវ​ក្ដៅ​នេះ ដោយ​សារ​តែ​ចង់​រក្សា​លំនឹង​​ហិរញ្ញវត្ថុ​របស់​ក្លឹប៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់