• 2022-07-22 11:56:48
  • បាល់ទាត់

PSG និង​ Wijnaldum សម្រេច​ចែក​ផ្លូវ​គ្នា​នៅ​ក្នុង​រដូវកាល​ក្ដៅ​នេះ​

  • 2022-07-22 11:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Paris Saint Germain និង​ ខ្សែបម្រើ​ Georginio Wijnaldum បាន​សម្រេច​ចែក​ផ្លូវការ​គ្នា​នៅ​ក្នុង​​រដូវកាល​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ខណៈ​នេះ​ PSG បាន​ត្រៀម​ខ្លួន​ជា​ស្រេច​នៅ​ក្នុង​រៀបចំ​ឲ្យ​ Wijnaldum ចាកចេញ​ទៅ​កាន់​ក្លឹប​ផ្សេង​នៅ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ ដោយ​ពេល​នេះ​ក្លឹប​នេះ​ទុក​ពេល​ឲ្យ​កីឡាករ​នេះ​ស្វែង​រក​ក្លឹប​ដែល​គេ​ចង់​ទៅ​។

បើ​ប្រភព​ដដែល​នេះ​ Roma ចាប់​អារម្មណ៍​ក្នុង​ការ​ខ្ចី​ជើង​ ខ្សែបម្រើ​ខាង​លើ​ ហើយ​កីឡាករ​នេះ​ក៏​ចាប់​អារម្មណ៍​ចង់​ទៅ​ផង​ដែរ​ តែ​ខាង​ Roma មិន​ទាន់​ដាក់​សំណើ​មក​ PSG ជា​ផ្លូវការ​នៅ​ឡើយ​ទេ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់