• 2022-07-22 11:35:38
  • បាល់ទាត់

ផ្លូវការ! Dani Alves បន្ត​អាជីព​នៅ​​ក្លឹប​ក្នុង​លីគ​កំពូល​មិកស៊ិក​ ក្រោយ​ចប់​នឹង​ Barca

  • 2022-07-22 11:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Dani Alves បាន​ទៅ​បន្ត​អាជីព​កីឡាករ​បាល់ទាត់​បន្ត​ទៀត​នៅ​ឯ​ក្លឹប​ Pumas ដែល​ជា​ក្លឹប​នៅ​ក្នុង​លីគ​កំពូល​មិកស៊ិក​ ក្រោយ​ចប់​ជា​មួយ​នឹង​ក្លឹប​ Barcelona ។

កីឡាករ​ខាង​លើ​បាន​ចុះ​កុងត្រា​ជា​ផ្លូវការ​ជា​មួយ​ក្លឹប​ Pumas នេះ​រយៈពេល​១ឆ្នាំ​ ដែល​នឹង​ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣។

នៅ​ក្នុង​ឆ្នាំ​នេះ​ Dani Alves មាន​អាយុ​៣៩ឆ្នាំ​ហើយ​ ដោយ​គេ​បាន​ចាប់​ផ្ដើម​អាជីព​ជា​កីឡាករ​បាល់ទាត់​នេះ​តាំង​ពី​ឆ្នាំ​២០០១ ដោយ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ Bahia, Sevilla, Barcelona, Juventus, Paris Saint Germain និង​ Sao Paulo ចូល​លេង​ប្រកួត​សរុប​ ៨៩៧ប្រកួត​ និង​ស៊ុត​ចូល​៦៧គ្រាប់​។ ក្នុងចំណោម​ក្លឹប​ទាំង​នោះ​ Barca ជា​ក្លឹប​ដែល​គេ​បន្ត​នៅ​រហូត​មក​៕

ប្រភព៖ Pumas MX

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់