• 2022-07-22 02:04:11
  • បាល់ទាត់

Mane យក​ឈ្នះ Salah គ្រង​ពាន​​កីឡាករ​ឆ្នើម​ប្រចាំ​អាហ្រ្វិក​ជា​លើក​​ទី​២​

  • 2022-07-22 02:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Sadio Mane សញ្ជាតិ​សេណេហ្គាល់​​បាន​ឈ្នះ​ពាន​​កីឡាករ​ឆ្នើម​​អាហ្រ្វិក​ប្រចាំ​ឆ្នាំ​​​ជា​លើក​ទី​ពីរ​​​ ក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​សហព័ន្ធ​ទ្វីប​អាហ្រ្វិក​​ក្នុង​ទីក្រុង Rabat ប្រទេស​ម៉ារ៉ុក។

Mane បាន​ជួយ​ជម្រើសជាតិ​សេណេហ្គាល់​​យក​ឈ្នះ​អេហ្ស៊ីប​ដោយ​បាល់​ប៉េណាល់ទី​​លើក​ពាន Africa Cup of Nations ជា​លើក​ដំបូង។ ហើយ​បើ​និយាយ​ក្នុង​កម្រិត​ក្លឹប​វិញ រដូវ​កាល​មុន​គេ​បាន​នាំ​ Liverpool លើក​ពាន​២​គឺ FA Cup និង League Cup។

កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​ឈ្នះ​ពាន  African Footballer of the Year ក្រោយ​វ៉ា​ដាច់​ពិន្ទុ​​អ្នក​ចាំ​ទី​របស់ Chelsea កីឡាករ Edouard Mendy និង​អតីត​មិត្ត​រួម​ក្រុម​នៅ​ហង្សក្រហម Salah។ មែនទែន​​ទៅ កម្មវិធី​ខាង​លើ​បាន​ផ្អាក​រៀបចំ​អស់​រយៈពេល​៣​ឆ្នាំ​ទៅ​​ហើយ​ដោយ​សារ​តែ​ការ​រាតត្បាត​​ជំងឺ​កូវីដ។

Mane ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​អាហ្រ្វិក​ចុងក្រោយ​កាល​ពី​ឆ្នាំ​២០១៩ ហើយ​កាល​នោះ Salah ក៏​បាន​ត្រឹម​លេខ​២​ដូច​ពេល​នេះ​ដែរ។ Samuel Eto’o និង Yaya Toure ជា​កីឡាករ​តែ​ពីរ​នាក់​គត់​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​៤​ដង​ដូច​គ្នា៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី