• 2022-07-21 13:12:16
  • បាល់ទាត់

មិត្ត​រួម​ក្រុម​ Bayern មិន​រំពឹង​ Mane នឹង​​ស៊ុត​ចូល​៥០គ្រាប់​ក្នុង​១រដូវកាល​ ដូច​ Lewandowski នោះ​ទេ​

  • 2022-07-21 13:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Joshua Kimmich ខ្សែបម្រើការពារ​របស់​ Bayern Munich បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​មិន​រំពឹង​ ខ្សែប្រយុទ្ធ​ Sadio Mane អាច​ស៊ុត​ចូល​រហូត​ដល់​៥០គ្រាប់​ ក្នុង​១រដូវកាល​ ដូច​អតីត​មិត្ត​រួម​ក្រុម​ ខ្សែប្រយុទ្ធ​ Robert Lewandowski នោះ​ទេ​។

Kimmich បាន​និយាយថា​៖" កាល​ Lewandowski នៅ​ជា​មួយ​យើង​ គេ​ដណ្ដើម​គ្រាប់​បាល់​ពី​យើង​ច្រើន​ណាស់​ អញ្ចឹង​ឥឡូវ​នេះ​យើង​នឹង​អាច​យក​មក​វិញ​សរុប​តែ​ម្ដង​។ ច្បាស់​ណាស់​ Sadio Mane គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​រូប​ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​ គេ​អាច​ចូល​ដល់​ ៤០-៥០គ្រាប់​នោះ​ទេ​។ គេ​នាំ​មក​នូវ​គុណភាព​ផ្សេង​ៗ​ដល់​ក្លឹប​ក្រៅ​ពី​ហ្នឹង​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​ដឹង​ Mane គេ​កំពុង​ចង់​ស៊ុត​ចូល​អី​ខ្លាំង​ណាស់​ គេ​ចង់​ឈ្នះ​ពាន​អី​ឲ្យ​បាន​ច្រើន​។ និយាយ​ទៅ​គេ​ធ្វើ​បាន​ល្អ​ដែរ​។ កាល​ពី​ដំបូង​គេ​មើល​ទៅ​ដូច​ជា​ធម្មតា​ ស្ងៀមស្ងាត់​ តែ​ឥឡូវ​នេះ​គេ​ទូលាយ​ជា​មួយ​ពួក​យើង​ច្រើន​ គេ​តែង​តែ​មាន​អី​និយាយ​នឹង​យើង​រហូត​ ខ្ញុំ​គិត​ថា​គេ​នឹង​ត្រូវ​គ្នា​ជា​មួយ​នឹង​ក្រុម​យើង​ណាស់​ "។

Mane បាន​ចាកចេញ​ពី​ Liverpool ផ្លាស់​មក​ Bayern ក្នុង​រដូវកាល​ក្ដៅ​នេះ​ រី​ឯ​ Lewandowski បាន​ផ្លាស់​ពី​ Bayern ទៅ​ Barcelona ដោយ​ក្នុង​កំឡុង​ពេល​គេ​លេង​ឲ្យ​ Bayern នេះ​គេ​តែង​ស៊ុត​ចូល​ពី​ ៤០-៥០គ្រាប់​រៀងរាល់​រដូវកាល​ឲ្យ​ក្រុម​រហូត​មក​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់