
- 2022-07-20 03:09:23
- បាល់ទាត់
មមាញឹកណាស់! Spurs យកបានកីឡាករចំណូលថ្មី៦ត្រៀមធ្វើព្យុះភ្លៀងរដូវកាលថ្មី
- 2022-07-20 03:09:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មមាញឹកណាស់! Spurs យកបានកីឡាករចំណូលថ្មី៦ត្រៀមធ្វើព្យុះភ្លៀងរដូវកាលថ្មី
ចន្លោះមិនឃើញ
Djed Spence បានក្លាយជាកីឡាករទី៦ Spurs នាំចូលក្នុងរដូវក្ដៅនេះ ប៉ុន្តែលោក Antonio Conte បញ្ជាក់ថា គេមិនមែនជាកីឡាករដែលលោកសម្រេចចិត្តទិញឡើយ។
Spurs បានបញ្ចប់ការផ្ទេរខ្សែការពារស្ដាំវ័យ២១ឆ្នាំពីក្លឹប Middlesbrough កាលពីម្សិលមិញ ដោយផ្ដល់កុងត្រារយៈពេល៥ឆ្នាំ ជាមួយតម្លៃខ្លួន២០លានផោន។ យ៉ាងណាមិញ សម្រាប់កីឡាករចំណូលថ្មីរូបនេះអ្នកចាត់ការ Conte បានបញ្ជាក់ថា Spurs គឺជាអ្នកសម្រេចចិត្តទិញ Spence ដោយខ្លួនឯងមិនមែនលោកឡើយ។ តែមិនជាបញ្ហាធំទេ ដោយសារតែគេនៅក្មេង ហើយអាចក្លាយជាកីឡាករល្អ សំខាន់សម្រាប់ក្លឹប។
ក្រុមមាន់ខ្នាយមាសកំពុងតែមមាញឹកទិញកីឡាករថ្មីចូល បន្ទាប់ពីរដូវកាលមុនបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ក្នុងលីគមានកៅអីទៅលេងនៅ Champions League រដូវកាលក្រោយ។ Spurs បានចំណាយដល់ទៅ៦០លានផោនទិញយកខ្សែប្រយុទ្ធ Richarlison ពី Everton និង៣០លានផោនទៀតផ្ទេរយកខ្សែបម្រើ Yves Bissouma ពីក្លឹប Brighton។
ជាមួយគ្នានេះដែរ ពួកគេបាននាំយកខ្សែបម្រើ Ivan Perisic ផ្លាស់ពី Inter Milanនិងអ្នកចាំទី Fraser Forster ពី Southampton ដោយគ្មានតម្លៃខ្លួនដូចគ្នា។ Spurs ក៏បានខ្ចីជើងខ្សែការពារសញ្ជាតិបារាំង Clement Lengle ពី Barcelona ជាមួយលក្ខខណ្ឌទិញផ្ដាច់នៅពេលអនាគត៕