• 2022-07-11 02:37:54
  • បាល់ទាត់

ទឹក​ចិត្ត​ Son ឈរ​ជាមួយ​អ្នក​គាំទ្រ​ចាំ​ក្រុម​កីឡាករ Spurs នៅ​ឯ​ប្រលាន​​​​ក្នុង​ប្រទេស​កូរ៉េខាងត្បូង

  • 2022-07-11 02:37:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​ប្រយុទ្ធ Son Heung-Min បាន​ស្វាគមន៍​​មិត្ត​រួម​ក្រុម Spurs របស់​គេ​​ក្នុង​ការ​មក​ដល់​ប្រទេស​កំណើត​កូរ៉េខាងត្បូង​​នៅ​ឯ​ប្រលានយន្តហោះ ដោយ​ឈរ​ចាំ​ជាមួយ​អ្នក​គាំទ្រ​៣ ០០០​នាក់។

Son ដែល​បាន​ឈាន​ចូល​វ័ួ​៣០​ឆ្នាំ​កាល​ពី​ថ្ងៃ​សុក្រ បាន​លើ​​ផ្លាក​ដែល​មាន​សរសេរ​ជា​ភាសា​អង់គ្លេស "Welcome to Seoul” នៅ​ឯ​ប្រលានយន្តហោះ​ Incheon Airport ដើម្បី​រង​ចាំ​ក្រុម​ Spurs ទាំង​មូល។ អំឡុង​ពេល​មក​ដល់ Son បាន​ធ្វើ​ការ​ស្វាគមន៍​ដោយ​ទៅ​ចាប់​ដៃ​ប្រធាន​ក្លឹប​លោក Daniel Levy អ្នក​ចាត់​ការ Conte និង​មិត្តរួម​ក្រុម​ទាំង​អស់។

Spurs បាន​ដឹក​នាំ​កីឡាករ​២៨​នាក់​រួម​មាន​ទាំង​កីឡាករ​ចំណូល​ថ្មី Richarlison, Yves Bissouma, Fraser Forster និង Ivan Perisic ដើម្បី​មក​លេង​កម្ដៅ​សាច់​ដុំ​មុន​បើក​រដូវ​កាល​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។ ពួក​គេ​នឹង​លេង​២​ប្រកួត​នៅ​ទី​នោះ ដោយ​ប្រកួត​ដំបូង​ប៉ះ​ជាមួយ Team K League នៅ​ថ្ងៃ​ពុធ និង​ប្រកួត​ទី​២​ជួប Sevilla នៅ​​បី​ថ្ងៃ​បន្ទាប់៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី