• 2022-07-07 13:15:37
  • បាល់ទាត់

Spurs យក​បាន​ Lenglet ពី​ Barca ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​

  • 2022-07-07 13:15:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Tottenham Hotspure យក​បាន​ខ្សែការពារ​ Clement Lenglet ពី​ក្លឹប​ Barcelona ក្នុង​លក្ខខ័ណ្ឌ​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​កំពូល​អ្នក​កាសែត​ Fabrizio Romano

Spurs និង​ Barca ព្រមព្រៀង​គ្នា​ឲ្យ​ Lenglet មក​លេង​នៅ​ Spurs ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​រយៈពេល​១ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣​។

កុងត្រា​ខ្ចី​ជើង​នេះ​​មិន​មាន​លក្ខខ័ណ្ឌ​ឲ្យ​ Spurs ទិញ​យក​នោះ​ឡើយ​ដោយ​​ក្លឹប​ទាំង​ពីរ​កំពុង​ជជែក​បន្ត​ដើម្បី​បញ្ចប់​ការ​ចរចា​កុងត្រា​នេះ ខណៈ​កីឡាករ​នេះ​បាន​ព្រមព្រៀង​ជាមួយ​ក្លឹប​អង់គ្លេស​តាំង​ពី​សប្ដាហ៍​មុន ​។

នេះ​ជា​កីឡាករ​ទី​៥ហើយ​ ដែល​ក្លឹប​អង់គ្លេស​ខាង​លើ​បាន​នាំ​ចូល​សម្រាប់​រដូវកាល​ក្ដៅ​នេះ​ ដោយ​កីឡាករ​៤នាក់​កន្លង​មក​មាន​ដូច​ជា​ Perisić, Bissouma, Richarlison និង​ Forster៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់