- 2022-07-06 12:39:25
- បាល់ទាត់
Laportaថា Barca អត់ចង់លក់ De Jong ខណៈ Man Utd ចែចូវចង់បានរហូតមក
- 2022-07-06 12:39:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Laportaថា Barca អត់ចង់លក់ De Jong ខណៈ Man Utd ចែចូវចង់បានរហូតមក
ចន្លោះមិនឃើញ
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយនៅក្នុងថ្ងៃនេះថា ក្លឹប Barca មិនចង់លក់ ខ្សែបម្រើ Frenkie de Jong នោះទេ ខណៈក្លឹប Manchester United តាមចែចូវចង់បានរហូតមក។
លោក Laporta បាននិយាយថា៖" “renkie de Jong គឺជាកីឡាកររបស់ក្លឹប Barcelona របស់យើង។ យើងមិនចង់លក់គេនោះទេ ទាល់តែដល់ថ្នាក់ថាយើងមិនមានជម្រើសអ្វីផ្សេងក្រៅពីលក់គេ ទើបយើងលក់គេ "។
លោកបានបន្តថា៖" យើងដឹងច្បាស់ណាស់ថាមានក្លឹបមួយចំនួនដាក់សំណើចង់បានគេ ប៉ុន្តែយើងអត់ចង់លក់គេនោះទេ "។
De Jong ជាកីឡាករមួយដែល Man Utd ដាក់គោលដៅចង់បាន ទោះជាកីឡាកររូបនេះផ្ទាល់ធ្លាប់បដិសេធ ក៏ដូចខាង Barca ដំឡើងថ្លៃយ៉ាងណាក៏ដោយ Man Utd នៅតែគិតគូរ និងចែចូវចង់បានរហូតមក៕
ប្រភព៖ Fabrizio Romano