• 2022-07-06 11:43:37
  • បាល់ទាត់

Juventus ព្រម​ជា​មួយ​ Di Maria ​ចុះ​កុងត្រា​រយៈពេល​ ១ឆ្នាំ​ហើយ​

  • 2022-07-06 11:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Juventus បាន​ព្រមព្រៀង​ជា​មួយ​ ខ្សែ​បម្រើ​ Angel Di Maria ក្នុង​ការ​ផ្លាស់​មក​ក្លឹប​នេះ​ក្នុង​លក្ខណៈ​ Free Tranfer ដោយ​​ចុះ​កុងត្រា​រយៈពេល​ ១ឆ្នាំ​ប៉ុណ្ណោះ​។

ការ​ចរចា​រឿង​នេះ​គឺ​ត្រូវ​បាន​ចរចា​អស់​រយៈពេល​យូរ​ហើយ​ ដោយ​ពេល​នេះ​ខាង​​ Juventus ព្រម​តាម​ Di Maria ចង់​បាន​ហើយ​ ដោយ​កីឡាករ​នេះ​នឹង​មក​ធ្វើ​តេស្ត​សុខភាព​ក្នុង​សប្ដាហ៍​នេះ​ ហើយ​ប្រកាស​ជា​ផ្លូវការ​នៅ​ពេល​ឆាប់ៗ​តែ​ម្ដង​។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ Barca ក៏​ដូច​ជា​ក្លឹប​អឺរ៉ុប​ធំៗ​ជា​ច្រើន​ទាក់ទង​ចង់​បាន​គេ​ តែ​គេ​នៅ​តែ​ជ្រើស​រើស​ចង់​មក​ Juventus ដោយ​នេះ​ជា​ក្លឹប​ធំ​ចុង​ក្រោយ​ហើយ​ដែល​គេ​នឹង​លេង​ឲ្យ​ មុន​ពេល​គេ​ផ្លាស់​ទៅ​នៅ​ស្រុក​កំណើត​ប្រទេស​អាហ្សង់ទីន​របស់​គេ​។

មុន​ផ្លាស់​មក​ Juventus នេះ​ Di Maria បាន​ចំណាយ​ពេល​លេង​ឲ្យ​ PSG រយៈពេល​៧ឆ្នាំ​ ដោយ​ចូល​រួម​លេង​បាន​ ២៩៥ប្រកួត​ និង​ស៊ុត​ចូល​ ៩២គ្រាប់​៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់