• 2022-07-06 03:04:14
  • បាល់ទាត់

អ្នក​គាំទ្រ Spurs ម្នាក់​ដុត​អាវ Eriksen ចោល ក្ដៅ​ចិត្ត​រឿង​ផ្លាស់​ទៅ Man Utd

  • 2022-07-06 03:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់ Spurs ម្នាក់​បាន​បង្ហាញ​ការ​​មិន​សប្បាយ​ចិត្ត​ដោយ​ដុត​អាវ​របស់ Christian Eriksen ចោល បន្ទាប់​ពី​រូប​គេ​សម្រេច​ទៅ​ចូលរួម​ជាមួយ Manchester United។

កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​វ័យ​៣០​ឆ្នាំ​​គ្រោង​នឹង​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ​ជាមួយ​បិសាច​ក្រហម បន្ទាប់​ពី​ចាកចេញ​ពី​ក្លឹប Brenford ដោយ​គ្មាន​តម្លៃ​ខ្លួន។ Eriksen ដែល​ធ្លាប់​ចំណាយ​ពេល​​៧​ឆ្នាំ​ជាមួយ Spurs មុន​ពេល​ផ្លាស់​ទៅ Inter Milan ក្នុង​ឆ្នាំ​២០២០ ពេល​នេះ​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​សុខភាព​​សិន​មុន​ពេល​ចុះ​កុងត្រា​ជា​​​ផ្លូវការ។

Eriksen បាន​ចាកចេញ​ពី Inter បន្ទាប់​ពី​មាន​បញ្ហា​បេះដូង​ដែល​​តម្រូវ​មិន​អាច​លេង​បាល់​បាន​ក្នុង​ប្រទេស​អ៊ីតាលី។ ក្រោយ​ពី​​​សុខភាព​ហាក់​ធូរស្រាល​ឡើង​វិញ លោក Dane Thomas Frank ដែល​ជា​ជនជាតិ​ដាណឺម៉ាក​ដូច​គ្នា​បាន​ផ្ដល់​កុងត្រា​រយៈពេល​ខ្លី​ឲ្យ Eriksen លេង​ជាមួយ​ក្លឹប Brentford និង​ចង់​ចុះ​កុងត្រា​ជា​កីឡាករ​អចិន្ត្រៃយ៍​នៅ​រដូវ​ក្ដៅ​នេះ។

ប៉ុន្តែ​​ពេល​នេះ​កីឡាករ​វ័យ​៣០​ឆ្នាំ​​បាន​ចាកចេញ​ពី Brentford ចង់​ទៅ​លេង​ជាមួយ United ដែល​កំពុង​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Erik ten Hag។ ការ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ប្រជែង​បែប​នេះ ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ Spurs ម្នាក់​មិន​សប្បាយ​ចិត្ត​រហូត​ដល់​ថ្នាក់​ដុត​អាវ​មាន​ឈ្មោះ Eriksen ចោល​ទៀត​ផង៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី