• 2022-06-30 11:51:41
  • បាល់ទាត់

Spurs នាំ​យក​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពី​ Everton ហើយ​

  • 2022-06-30 11:51:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Tottenham Hotspure បាន​នាំ​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ Richarlison បាន​ពី​ក្លឹប​ Everton ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​។

ទោះ​ជា​មាន​ការ​ជ្រៀត​ជ្រែក​ចង់​ដង្ហើម​យក​ពី​សំណាក់​ក្លឹប​ Chelsea ក៏​ដោយ​នៅ​ក្នុងពេល​នេះ​ Spurs គឺ​យក​បាន​កីឡាករ​ខាង​លើ​ជោគជ័យ​ហើយ​ ដោយ​ខាង​ Everton ក៏​ដូច​ជា​សាមី​ខ្លួន​កីឡាករ​ផ្ទាល់​គឺ​ព្រមព្រៀង​មក​កាន់​ Spurs ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ខាង​ Spurs ចាយ​ខ្ទង់​៧២.៥លាន​ដុល្លារ​ ដើម្បី​នាំ​យក​កីឡាករ​ខាង​លើ​នេះ​បាន​។

Richarlison នឹង​មក​ធ្វើ​តេស្ត​សុខភាព​នៅ​ Spurs នៅ​ក្នុង​ថ្ងៃ​នេះ​ មុន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ពេល​ឆាប់ៗ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់