• 2022-06-30 03:03:04
  • បាល់ទាត់

តាម​ពិត Manny Pacquiao ជា​អ្នក​គាំទ្រ​របស់ Barcelona សោះ

  • 2022-06-30 03:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manny Pacquiao ទទួល​បាន​​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ដោយ​ប្រធាន​ក្លឹប​ Barcelona លោក Joan Laporta អំឡុង​ពេល​​អតីត​អ្នក​ប្រដាល់​រូប​នេះ​​ទៅ​ទស្សនា​​កីឡដ្ឋាន Camp Nou។

Pacquiao វ័យ​៤៣​ឆ្នាំ​​បាន​ឆ្លៀត​ឱកាស​​វិស្សមកាល​ជា​លក្ខណៈ​គ្រួសារ​ទៅ​កាន់​ទីក្រុង Barcelona ដើម្បី​ទស្សនា​កីឡដ្ឋាន Camp Nou​។ គេ​បាន​​ចូល​ទៅ​មើល​សារមន្ទីរ​ ព្រម​ទាំង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​របស់​កីឡាករ​​ក្នុង​កីឡដ្ឋាន ដោយ​មាន​ការ​ដើរ​ណែនាំ​​ពី​ប្រធាន​ក្លឹប Laporta។

តាម​ពិត​ទៅ Pacquiao គឺ​ជា​អ្នក​គាំទ្រ​របស់ Barcelona ម្នាក់​ ដូច្នេះ​ទើប​មាន​ការ​ទទួល​យ៉ាង​កក់​ក្ដៅ​​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្លឹប។ ក្នុង​ឱកាស​នោះ​បុរស​សញ្ជាតិ​ហ្វីលីពីន​ក៏​បាន​ថត​រូប​ជាមួយ​ប្រធាន​ក្លឹប និង​ទទួល​បាន​អាវ​រដូវ​កាល​ថ្មី​របស់ Barca ផង​ដែរ៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី