- 2022-06-28 12:23:00
- បាល់ទាត់
Verratti ត្រូវបានចោរប្លន់ ខណៈពេលស្នាក់លំហែកាយនៅផ្ទះ Ronaldo ប្រេស៊ីល
- 2022-06-28 12:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Verratti ត្រូវបានចោរប្លន់ ខណៈពេលស្នាក់លំហែកាយនៅផ្ទះ Ronaldo ប្រេស៊ីល
ចន្លោះមិនឃើញ
ខ្សែបម្រើ Marco Verratti ត្រូវបានចោរប្លន់គ្រឿងអលង្ការ និងលុយ ខណៈពេលស្នាក់លំហែកាយនៅ Ronaldo Nazario (Ronaldo ប្រេស៊ីល) អតីតខ្សែប្រយុទ្ធដ៏ល្បីឈ្មោះរបស់ប្រេស៊ីល និងបច្ចុប្បន្នជាប្រធានក្លឹប Real Valladolid ដែលស្ថិតនៅឯកោះ Ibiza ប្រទេសអេស្ប៉ាញនៅកាលថ្ងៃច័ន្ទ ម្សិលមិញនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Marca នៅក្នុងថ្ងៃនេះ។
នៅខណៈពេលនេះខាងប៉ូលិសតំបន់ខាងលើកំពុងធ្វើស៊ើបអង្កេត ក្រោយទទួលពាក្យបណ្ដឹងកាលពីម្សិលមិញ។
បើតាមប្រភពខាងលើ ក្រុមចោរបានចូលប្លន់ផ្ទះខាងលើ នៅពេលដែលមិនមែនមាននរណាម្នាក់នៅក្នុងផ្ទះ ហើយគេក៏បានរកអង្កេតឃើញផងក្រុមមិនបានបន្សល់ស្លាកស្នាមដូចជាកម្ទេចទ្វារនានាដើម្បីទម្លុះចូលទៅកាន់ផ្ទះខាងលើដែរ។
ទ្រព្យសម្បត្តិដូចជាគ្រឿងអលង្ការ និងសាច់លុយសុទ្ធដែល Verratti បានបាត់បង់ក្នុងហេតុការណ៍ខាងលើនេះ មិនដឹងច្បាស់ថាបាត់ប៉ុន្មានឲ្យពិតប្រាកដឡើយដោយទិន្នន័យប៉ាន់ស្មានគិតជាទឹកប្រាក់គឺប្រមាណ ៣.២លានដុល្លារអាមេរិកឯណោះ។
គួរបញ្ជាក់ផងដែរនៅពេលនេះ Verratti កំពុងសម្រាកលំហែកាយដើម្បីត្រៀមត្រលប់ទៅហ្វឹកហាត់ត្រៀមរដូវកាលថ្មីនៅខែក្រោយ។ កីឡាករនេះក៏បានសម្រាកម្ដងទៀតផងដែរនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ខាងមុខ ដោយតែក្រុមអ៊ីតាលី មិនបានទៅលេង World Cup 2022 នៅប្រទេសកាតាឡើយ៕