• 2022-06-24 13:40:01
  • បាល់ទាត់

Leicester បន្ត​កុងត្រា​ថ្មី​ជា​មួយ​ខ្សែ​បម្រើ​រូប​នេះ​ រយៈពេល​៥ឆ្នាំ​

  • 2022-06-24 13:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Leicester City បាន​ធ្វើ​ការ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ ខ្សែ​បម្រើ​វ័យ​២៣ឆ្នាំ​របស់​ខ្លួន​គឺ​ កីឡាករ​ Kiernan Dewsbury-Hall រយៈពេល​៥ឆ្នាំ​ ចាប់​ពី​រដូវកាល​ថ្មី​ឆ្នាំ​២០២២/២៣ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧ខាង​មុខ​។

Dewsbury-Hall ជា​កីឡាករ​ដែល​ Leicester បាន​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​តាំង​ពី​ក្រុម​ថ្នាល​ និង​ដំឡើង​មក​លេង​ក្រុម​ឈុត​ធំនៅ​រដូវកាល​ឆ្នាំ​២០១៩/២០។

មក​ទល់​នឹង​ពេល​នេះ​ កីឡាករ​នេះ​ចូល​លេង​ឲ្យ​ក្លឹប​បាន​ ៤៦ប្រកួត​ហើយ​ និង​ស៊ុត​ចូល​៣គ្រាប់​។

ក្រោយ​ទទួល​បាន​កុងត្រា​ថ្មី​នេះ​ ខ្សែ​បម្រើ​ Dewsbury-Hall បាន​សម្ដែង​ការ​អរគុណ​ជា​ខ្លាំង​ដល់​ក្លឹប​ដែល​មើល​ឃើញ​ពី​សមត្ថភាព​របស់​គេ​៕

ប្រភព៖ Leicester City

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី