• 2022-06-24 02:05:40
  • បាល់ទាត់

គ្រូ​បង្វឹក​ U19 ​​ថា ​​ទោះ​មាន​បញ្ហា​ខ្លះ​​តែ​ក្រុម​នឹង​ប្ដេជ្ញា​​ឲ្យ​អស់​លទ្ធភាព​ក្នុង​ពាន AFF ​​​

  • 2022-06-24 02:05:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Koji Gyotoku ​គ្រូ​បង្វឹក​ក្រុម​យុវជន​ក្រោម​១៩​ឆ្នាំ​កម្ពុជា​បាន​ប្រាប់​ពី​ផល​វិបាក​ខ្លះ​ៗ ទាក់​ទង​ការ​ប្រមូល​ផ្ដុំ​កីឡាករ​ U19 ​ក្នុង​ការ​ត្រៀម​ខ្លួន​ទៅ​ប្រកួត​​ពាន AFF U19 Championship 2022 ​នៅ​ប្រទេស ឥណ្ឌូណេស៊ី ប៉ុន្តែ​គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន​ប្ដេជ្ញា​​ថា ក្រុម​នឹង​លេង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ​ណា​​មួយ​ជូន​ជាតិ​។

រូប​ថត៖ FFC

​គ្រូ​បង្វឹក​ខាង​លើ​បាន​​ឲ្យ​ដឹង​ថា ក្រុម​យុវជន​កម្ពុជា​ក្រោម​អាយុ​១៩​ឆ្នាំ​ នា​ពេល​នេះ​មិន​ដូច​កាល​ទៅ​លេង​នៅ​ប្រទេស​វៀតណាម​​ទេ ពោល​ដោយ​សារ​តែ​កីឡាករ​មិន​អាច​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​បានពេញ​លេញ​។ កីឡាករ​ខ្លះ​បាន​ជាប់​ភារកិច្ច​ជួយ​ក្រុម​របស់​គេ​ ដោយ​សារ​តែ​កីឡាករ​​ទាំង​នោះ​សុទ្ធតែ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​របស់​គេ​។

​​សរុប​មក​វិញ​លោក​ក៏​បាន​សម្រេច​ចិត្ត​​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ផ្សេង​វិញ​ ប៉ុន្តែ​លោក​ក៏​​បាន​សង្កត់​ធ្ងន់​ថា ទោះ​ជា​មាន​ការ​លំបាក​ខ្លះ​ៗ​ក្នុង​ការ​​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ក្ដី​ក៏​លោក​ ​និង​ក្រុម​កីឡាករ​ នឹង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​​ក្នុង​​ការ​​ប្រកួត​ពាន​នេះ​។ ក្រុម​យុវជន​កម្ពុជា​នឹង​ហោះ​ទៅ​កាន់​ប្រទេស​​ឥណ្ឌូណេស៊ី ថ្ងៃ​ទី​៣០ ខែ​​មិថុនា ឆ្នាំ​២០២២ ។ ខណៈ​ដែល​ការ​ហ្វឹកហាត់​បច្ចុប្បន្ន​ក្រុម​យុវជន​កម្ពុជា​ហាត់​ជុំ​គ្នា​១​សប្ដាហ៍​បាន​តែ​ម្ដង​ប៉ុណ្ណោះ​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់