• 2022-06-23 12:50:01
  • បាល់ទាត់

Zidane បញ្ជាក់​ច្បាស់​ៗ​ហើយ​ថា​ ចង់​ទៅ​ដឹក​នាំ​ ក្រុម​ជម្រើស​ជាតិ​បារាំង​

  • 2022-06-23 12:50:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Zinedine Zidane អតីត​គ្រូ​បង្គោល​ក្លឹប​ Real Madrid បាន​និយាយ​ទៅ​កាន់​កាសែត​ L'Equipe នៅ​ក្នុង​ថ្ងៃ​នេះ​ដោយ​បញ្ជាក់​ពី​គោលដៅ​ក្រុម​ដែល​លោក​ចង់​ទៅ​ដឹក​នាំ​ច្បាស់ៗ​ថា​ លោក​ចង់​ទៅ​ដឹក​នាំ​ក្រុម​ជម្រើសជាតិ​បារាំង​។

លោក​ Zidane បាន​និយាយ​ថា​៖" ច្បាស់​ណាស់​ ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​បារាំង​មែន​។ ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​នឹង​អាច​ទទួល​បាន​ការងារ​មួយ​ហ្នឹង​នៅ​ថ្ងៃ​ណា​មួយ​។ តែ​សួរ​ថា​ពេល​ណា​? រឿង​ហ្នឹង​មិន​ស្ថិត​នៅ​លើ​ខ្ញុំ​ទេ​។ យ៉ាង​ណា​ខ្ញុំ​មក​ដឹក​នាំ​ក្រុម​នេះ​នៅ​ពេល​ដែល​ពេញ​សាច់​អញ្ចឹង​តែ​ម្ដង​ ខ្ញុំ​ធ្លាប់​ចូល​រួម​ជា​មួយ​ក្រុម​ហ្នឹង​ កាល​ខ្ញុំ​ជា​កីឡាករ​ គឺ​ថា​អស្ចារ្យ​មែន​ទែន​ "។

លោក​បន្ត​ថា​៖" និយាយ​ទៅ​មក​ដល់​ឥឡូវ​នេះ​ទោះ​ជា​ខ្ញុំ​ក្លាយ​ជា​គ្រូ​បង្គោល​ទៅ​ហើយ​ក៏​ដោយ​ តែ​ក្រុម​ជម្រើសជាតិ​បារាំង​គឺ​ដក់​ជាប់​ក្នុង​ខួរ​ក្បាល​ខ្ញុំ​ជា​និច្ច​។ សួរ​ថា​នឹង​ធ្វើ​បន្ត​ពី​ Descahmps មែន​? ខ្ញុំ​មិន​ដឹង​ដែរ​ បើ​អាច​បន្ត​ពី​ហ្នឹង​ក៏បាន​ បើ​អត់​ក៏​អត់​។ និយាយ​ទៅ​ពេល​នេះ​ក្រុម​នេះ​គឺ​មាន​គោលដៅ​ពួក​គេ​ បើ​ឱកាស​មក​ដល់​ ខ្ញុំ​នឹង​ទៅ​ដឹកនាំ​ទី​នេះ​។ តែ​និយាយ​ឲ្យ​ហើយ​នេះមិន​សម្រេច​លើ​ខ្ញុំ​ទេ​ គ្រាន់​តែ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​ថា​ ក្រុម​ជម្រើសជាតិ​គឺ​ដឹង​តែ​អស្ចារ្យ​ណាស់​ "។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ថ្ងៃ​នេះ​ជា​ខួបកំណើត​ ៥០ឆ្នាំ​របស់​ Zidane ហើយ​ក៏​បាន​បញ្ជាក់​រឿង​ខាង​លើ​នេះ​ ដែល​ជា​រឿង​អ្នក​គ្រប់គ្នា​ដឹង​ប្រាកដ​ណាស់​កន្លង​មក​ថា​ លោក​ពិត​ជា​ចង់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បារាំង​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់