• 2022-06-15 12:53:38
  • បាល់ទាត់

De Jong បិទ​ទ្វារ​ការ​ចង់​បាន​របស់​ Man Utd ដោយ​ថា​ពេញ​ចិត្ត​នៅ​ Barca

  • 2022-06-15 12:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Frenkie de Jong បាន​បិទ​ទ្វារ​និង​បដិសេធ​រាល់​សំណើ​ការ​ចង់​បាន​របស់​ក្លឹប​ជា​ច្រើន​ដែល​ក្នុង​ចំណោម​នោះ​មាន​ក្លឹប​ Manchester United ដែល​ចង់​បាន​កីឡាករ​នេះ​ជាង​ដោយ​ថា​ គេ​ពេញចិត្ត​នឹង​នៅ​លេង​នៅ​ក្លឹប​ Barcelona ហើយ​។

De Jong បាន​និយាយ​ក្រោយ​ក្រុម​ជម្រើសជាតិ​ហុល្លង់​ប្រកួត​ឈ្នះ​ក្រុម​ជម្រើសជាតិ​វែល​នូវ​លទ្ធផល​ ៣-២ ក្នុង​ថ្ងៃ​នេះ​ថា​៖" យើង​រាង​មាន​មោទនភាព​ដែរ​ក្នុង​នាម​ជា​កីឡាករ​ នៅ​ពេល​ដែល​មាន​ក្លឹប​ជា​ច្រើន​ចែចូវ​ចង់​បាន​យើង​។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​គិត​ថា​ ខ្ញុំ​កំពុង​នៅ​ក្លឹប​មួយ​ដ៏​ធំ​បំផុត​នៅ​លើ​លោក​ទៅ​ហើយ​នៅ​ក្នុង​ពេល​នេះ​ ហើយ​ខ្ញុំ​ពេញ​ពេញ​ចិត្ត​នឹង​នៅ​ទី​នេះ​ អញ្ចឹង​គ្មាន​អី​ទៀត​ទេ​នឹង​ព័ត៌មាន​ចែចូវ​ចង់​បាន​ទាំង​នោះ​ "។

De Jong បាន​មក​លេង​ឲ្យ​ Barca តាំង​ពី​ឆ្នាំ​២០១៩មក ដោយ​ចូល​រួម​លេង​បាន​១៤០ប្រកួត​ និង​ស៊ុត​ចូល​១៣គ្រាប់​។ កីឡាករ​នេះ​នៅ​មាន​កុងត្រា​ជា​មួយ​ Barca ដល់​ឆ្នាំ​២០២៦៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់