• 2022-06-15 12:07:17
  • បាល់ទាត់

មក​ស្គាល់​ពី​ប្រវត្តិ​អតីតកីឡាករបារាំង Christian Karembeu តំណាង​ FIFA ដង្ហែ​ពាន​ World Cup មក​កម្ពុជា​

  • 2022-06-15 12:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Christian Karembeu គឺ​ជា​ខ្សែបម្រើ​ការពារ​ចូល​និវត្តន៍​សញ្ជាតិ​បារាំង​មួយ​រូប​ ដែល​ត្រូវ​បាន​ស្ថាប័ន​ FIFA ចាត់​តាំង​ធ្វើ​ជា​តំណាង​បេសកជន​ពិសេស​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ FIFA នេះ​ ដើម្បី​មក​ដង្ហែ​ពាន​ World Cup មក​​ប្រទេស​កម្ពុជា​នៅ​ក្នុងថ្ងៃនេះ។

រូបភាព៖ ទំព័រផ្លូវការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា

Karembeu ធ្លាប់​ជា​កីឡាករ​ដែល​ចូល​រួម​ចំណែក​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​ឲ្យ​ឈ្នះ​ពាន​ World Cup ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៩៨ ដោយ​ពេល​នោះ​គឺ​បារាំង​បាន​យក​ឈ្នះ​ពាន​ប្រេស៊ីល​ ៣-០។ ក្នុង​ជំនាន់​នោះ​គឺ​ Zinedine Zidane បាន​ជួយ​ស៊ុត​ចូល​២គ្រាប់​ និង​ Emmanuel Petit ស៊ុត​ចូល​១គ្រាប់​។

ខ្សែបម្រើ​ការពារ​ចូល​និវត្តន៍​សញ្ជាតិ​បារាំង​វ័យ​៥១ឆ្នាំ​នេះ​ បាន​ប្រឡូក​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​អាជីព​តាំង​ពី​ឆ្នាំ​១៩៩០ រហូត​មក​ដល់​ឆ្នាំ​២០០៦ ដោយ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ Nantes, Sampdoria, Real Madrid, Middlesbrough, Olympiacos, Servette និង​ Bastia។

នៅ​ក្នុង​អាជីព​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ពី​ឆ្នាំ​១៩៩២-២០០២ Karembeu ធ្លាប់​ឈ្នះ​ពាន​ World Cup នៅ​ឆ្នាំ​១៩៩៨ ពាន​ European Champion (EURO) នៅ​ឆ្នាំ​២០០០ និង​ Confederations Cup នៅ​ឆ្នាំ​២០០១។ រីឯ​នៅ​ក្នុង​អាជីព​ប្រចាំ​​ក្លឹប​ Karembeu ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​បារាំង​ជា​មួយ​ក្លឹប​ Nates កាល​ពី​រដូវកាល​ឆ្នាំ​១៩៩៤/៩៥ ធ្លាប់​ឈ្នះ​ពាន​ Champions League ២ដង​ជា​មួយ​ Real Madrid កាល​ពីរដូវកាល​ឆ្នាំ​១៩៩៧/៩៨ និង​ឆ្នាំ​១៩៩៩/២០ ក៏​ដូច​ជា​ឈ្នះ​ពាន​លីគ​កំពូល​ក្រិក​ផង​ដែរជា​មួយ​ Olympiacos នៅ​ឆ្នាំ​២០០២ និង​២០០៣។

នៅ​ក្នុង​ពេល​នេះ​ Karembeu ក៏​មាន​តួនាទី​ជា​ថ្នាក់​ដឹកនាំ​ក្លឹប​ផង​ដែរ​ដោយ​ធ្វើ​ជា​នាយក​ផ្នែក​កីឡា​របស់​ Olympiacos និង​អ្នក​តាមដាន​កីឡាករ​របស់​ Portsmouth៕

អត្ថបទ​ទាក់ទង​៖

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី