• 2022-06-15 09:17:37
  • បាល់ទាត់

​នោះ​!​ Honda លេង​​ធម៌​ក្ដៅ​ហើយ​​​ បន្ទាប់​ពី​ឃើញ​​កីឡាករ​​លេង​មិន​សូវ​រត់​

  • 2022-06-15 09:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ចាត់​ការ​ក្រុម​គោព្រៃ​កម្ពុជា​​លោក Keisuke Honda មាន​ភាព​មិន​​​​ពេញ​ចិត្ត​​​ទាល់​តែ​សោះ​ ក្រោយ​​ពី​បាន​ស្រង់​ទិន្នន័យ​​នៃ​ការ​រត់​របស់​កីឡាករ​ជម្រើស​ជាតិ មិន​ល្អ​គ្រប់​គ្រាន់​ ​​បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​​​ការ​ប្រកួត​ជម្រុះ AFC ASEAN CUP នៅ​ប្រទេស​ឥណ្ឌា​។

រូប FFC

​ក្នុង​ពេល​ចប់​​ការ​ប្រកួត​២​ស្មើ​ជា​មួយ​អាហ្វហ្គានីស្ថាន​​លោក Honda បាន​ជួប​កីឡាករ​ក្នុង​បន្ទប់​ហើយ​បាន​និយាយ​ថា​ «… ខ្ញុំ​នឹង​មិន​ជ្រើស​រើស​យក​ចូល​ជម្រើស​ជាតិ​ទេ​ បើ​សិន​រត់​មិន​ដល់​ ២០,៥ (30-15 intermittent fitness test) ។ បើ​និយាយ​ឲ្យ​ស្មោះត្រង់​​វា​ជា​តេស្ត​មួយ​ដ៏​ឆ្កួត​ ដែល​ខ្ញុំ​មិន​ដែល​ឃើញ​ពី​មុន​មក ប៉ុន្តែ​សម្រាប់​ពេល​នេះ​ខ្ញុំ​ត្រូវ​តែ​ជ្រើស​រើស​យក​វា​ (តេស្ត)​។ ​​ដឹង​អត់​ហេតុ​​អី​ខ្ញុំ​មិន​ប្រើ​ច្បាប់​ដ៏​ឆ្កួត​ហ្នឹង​ពី​មុន​មក?​…តែ​ពេល​នេះ​យើ​ង​ត្រូវ​បើ​វា​ហើយ​គឺ​​ដើម្បី​ចង់​ឈ្នះ​ក្រុម​ទាំង​អស់​ហ្នឹង​។ ខ្ញុំ​ឃើញ​ថា យើង​លេង​មិន​សូវ​រត់​សោះ​ បើ​មើល​២០​នាទី​ដំបូង​ពេល​ប៉ះ អាហ្វហ្គានីស្ថាន​ វិញ​យើង​រត់​មិន​ដល់​គេ​ផង» ។

​​អ្នក​ចាត់ការ​សញ្ជាតិ​ជប៉ុន​បាន​សង្កត់​ធ្ងន់​ថា ​ច្បាប់​​នេះ​កម្ពុជា​នឹង​ប្រើ​វា​ ពេល​កោះ​ហៅ​​​កីឡាករ​ចូល​ជម្រើសជាតិ​លើក​ក្រោយ ហើយ​​​បើ​សិន​កីឡាករ​ណា​មិន​អាច​រត់​បាន​តាម​ការ​កំណត់​ ២០,៥ លោក​នឹង​បញ្ជូន​កីឡាករ​ដែល​បាន​កោះ​ហៅ​នោះ​ទៅ​​កាន់​ក្លឹប​វិញ​។ ​​ការ​លេង​​របស់​កីឡាករ​កម្ពុជា​​ក្នុង​ពាន​រង្វាន់​ខាង​លើ​ត្រូវ​បាន​លោក Honda កត់​សម្គាល់​ឃើញ​ថា ​អាច​រត់​បាន​ត្រឹម​តែ ១៩ ទៅ ១៩,៥ ​​តែ​ប៉ុណ្ណោះ​ ដែល​នេះ​បើ​ធៀប​ជា​មួយ​ការ​កំណត់​នៃ​ការ​ជ្រើស​រើស​មាន​ន័យ​ថា កីឡាករ​កម្ពុជា​បាន​ធ្លាក់​តេស្ត​កាយ​សម្បទា (Fitness) គឺ​ជា​ចំនុច​ប្រណាំង​ប្រជែង​របស់​កម្ពុជា ដើម្បី​អាច​ប្រកួត​ជាមួយ​ក្រុម​ដែល​មាន​កាយ​សម្បទា និងបច្ចេកទេស​លើ​ៗ​បាន​៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី