• 2022-06-14 13:48:03
  • បាល់ទាត់

កម្ពុជា​ ​ស្មើ​នឹង អាហ្វហ្គានីស្ថាន​ ​ក្នុងលទ្ធផល ២-២

  • 2022-06-14 13:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​តទល់នឹង​ក្រុម​ជម្រើសជាតិ​អាហ្វហ្គានីស្ថាន​ ក្នុង​លទ្ធផល​ស្មើ​គ្នា​ ២-២ ក្នុង​ប្រកួត​ AFC Asian Cup 2023 Qualifiers Final Round នៅ​ម៉ោង​១៨:៣០យប់​អម្បាញ់មិញ​នេះ​ (ម៉ោង​កម្ពុជា) នៅ​ទីលាន​ Salt Lake ប្រទេស​ឥណ្ឌា​។

រូបភាព៖ សហព័ន្ធបាល់ទាត់កម្ពុជា

នៅ​ក្នុង​ការ​ខាង​លើ​នេះ​គឺ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​តែ​យ៉ាង​ណា​នៅ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នេះ​ទម្រង់​លេង​របស់​កម្ពុជា​គឺ​មាន​ការ​ប្រយុទ្ធ​ខ្លាំង​។

នៅ​ក្នុង​តង់​ទី​១ ក្រុម​អាហ្វហ្គានីស្ថាន​បាន​ស៊ុត​ចូល​មុន​២គ្រាប់​ ដោយ​កីឡាករ​ Faysal Shayesteh ស៊ុត​ចូល​នៅ​នាទី​ទី​១៦និង​កីឡាករ​ Mustafa Zazai ស៊ុត​ចូល​នៅ​នាទី​ទី​៣៥ កម្ពុជា​តាម​ទាន់​វិញ​ដោយ​ កីឡាករ​ ប្រាក់​ ធីវ៉ា។​ លុះ​នៅ​តង់​ទី​២ កម្ពុជា​ក៏​បាន​ខំ​បន្ត​វាយ​បក​បន្ត​ដោយ​ស៊ុត​ចូល​នៅ​នាទី​ទី​៨១ ដោយ​កីឡាករ​ កែវ សុខផេង។

សូម​រំលឹកផង​ដែរ​ថា​ ​កន្លង​ទៅ​នៃ​ការ​​ចូល​រួម​ប្រកួត​ក្របខ័ណ្ឌ​ខាង​លើ​ កម្ពុជា​បាន​ប្រកួត​ត​ទល់នឹង​ឥណ្ឌា​ដោយ​ទទួល​លទ្ធផល​ចាញ់​ ២-០ និង​បន្ទាប់​មក​គឺ​នឹង​នឹង​ក្រុម​ហុងកុង​ ក្នុង​លទ្ធផល​ ៣-០៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី