• 2022-06-14 11:54:30
  • បាល់ទាត់

Real ចាយ​ ១០៧លាន​ដុល្លារ​ ទិញ​យក​ខ្សែបម្រើ​វ័យ​២២ឆ្នាំ​ ពី​ Monaco

  • 2022-06-14 11:54:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid បាន​ធ្វើ​ការ​ប្រកាស​ចុះ​កុងត្រា​នាំ​យក​ខ្សែ​បម្រើ​ Aurelién Tchouaméni ពី​ក្លឹប​ Monaco ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​តាម​ប្រភព​ជា​ច្រើន​ Real បាន​ចាយ​លុយ​ទិញ​យក​កីឡាករ​វ័យ​២២ឆ្នាំ​ខាង​លើ​នេះ​ ក្នុង​តម្លៃ​១០៧លាន​ដុល្លារ​។

ខ្សែ​បម្រើ​ Tchouaméni មក​លេង​ឲ្យ​ Real ដោយ​ពាក់​អាវ​លេខ​ ១៨។

គួរ​បញ្ជាក់​ផង​ដែរ​កីឡាករ​នេះ​ធ្លាប់​បាន​លេង​ឲ្យ​ Monaco បាន​៣ឆ្នាំ​ដោយ​ចូល​រួម​ប្រកួត​ ៩៥ប្រកួត​ និង​ស៊ុត​ចូល​ ៨គ្រាប់​។ កីឡាករ​សញ្ជាតិ​បារាំង​នេះ​ក៏​ធ្លាប់​ឈ្នះ​ពាន​ Nations League មួយ​ផង​ដែរ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់