• 2022-06-14 03:10:53
  • បាល់ទាត់

ធ្លាយ​សម្ដី​ពិត Xavi ប្រាប់ Pique ថា Barcelona លែង​ត្រូវ​ការ​គេ​ទៀត​ហើយ

  • 2022-06-14 03:10:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​​​របស់ Barcelona លោក Xavi បាន​ប្រាប់ ខ្សែ​ការពារ Gerard Pique ថា គេ​លែង​​ស្ថិត​ក្នុង​​​គម្រោង​របស់​​លោក​ទៀត​ហើយ និង​អាច​ដើរ​ចេញ​ពី​កីឡដ្ឋាន Nou Camp បាន។

​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​​ត្រូវ​បាន​ប្រាប់​​ថា គេ​អស់​អនាគត​​ជាមួយ​ក្លឹប​កាល​ពី​២​សប្ដាហ៍​មុន​ដោយ​សារ​តែ​​ការ​ប្រព្រឹត្តិ​មិន​ប្រកប​ដោយ​វិជ្ជាជីវៈ​នៅ​​ខាង​ក្រៅ​ទីលាន និង​​វ័យ​ក៏​កាន់​តែ​ជ្រេ។ សម្ដី​ដ៏​ភ្ញាក់ផ្អើល​​ពី Xavi លេច​ឡើង​​ប៉ុន្មាន​ថ្ងៃ​មុន​ពេល Pique ចែក​ផ្លូវ​គ្នា​ជាមួយ​គូស្នេហ៍​នាង Shakira។

សារព័ត៌មាន​របស់​អេស្ប៉ាញ SPORT បាន​បន្ថែម​លើក​រឿង​នេះ​ថា បញ្ហា​ចម្បង​របស់ Xavi ជាមួយ Pique គឺ​​ដោយ​សារ​តែ​គេ​មាន​អាជីវកម្ម​ក្រៅ​ទីលាន​ច្រើន​ពេក។ គេ​ថែម​ទាំង​ដឹង​ទៀត​ថា Barca ពេល​នេះ​កំពុង​តែ​ជំពាក់​ Pique ដល់​ទៅ​៤០​លាន​អឺរ៉ូ​​សម្រាប់​ការ​ពន្យារពេល​ទូទាត់​ថ្លៃ​ពលកម្ម។

Xavi បាន​ទៅ​និយាយ​​បញ្ហា​ទាំង​ឡាយ​ជាមួយ Pique ដោយ​ផ្ទាល់​និង​បញ្ជាក់​ច្បាស់​ថា គេ​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​គម្រោង​របស់​លោក​សម្រាប់​ពេល​អនាគត​ឡើយ។ Barca សង្ឃឹម​ថា Pique អាច​ដើរ​ចេញ​ពី​ក្លឹប​ដោយ​ខ្លួន​ឯង​ក្នុង​រដូវ​ក្ដៅ​នេះ​ ព្រម​ទាំង​លុប​ចោល​ប្រាក់​ទាំង​អស់​ដែល​ក្លឹប​ជំពាក់​គេ ដូច​ដែល Carles Puyol ធ្លាប់​ធ្វើ​ ពេល​ដែល​គេ​ចាកចេញ​កាល​ពី​ឆ្នាំ​២០១៤៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី