• 2022-06-10 13:48:06
  • បាល់ទាត់

ភ្នាក់ងារ​​ Zidane ទាត់​ចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ Zidane ព្រមព្រៀង​ទៅ​ដឹក​នាំ​ PSG

  • 2022-06-10 13:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Alain Migliaccio អ្នក​តំណាង​របស់​លោក​ Zinedine Zidane បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ L’Équipe អម្បាញ់មិញ​នេះ​ដោយ​ធ្វើ​ការ​ទាត់​ចោល​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ លោក​ Zidane បាន​ព្រមព្រៀង​ទៅ​ធ្វើ​ជា​គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain ។

លោក​ Migliaccio បាន​និយាយ​ថា​៖" ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​ការ​ព្រមព្រៀង​ជា​មួយ​នឹង​ PSG គឺ​ព័ត៌មាន​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​ចេះ​តែ​ថា​។ ទាំង​ខ្ញុំ​និង​ Zidane មិន​ទាន់​ដែល​បាន​ទាក់ទង​ដោយ​ផ្ទាល់​ជា​មួយ​ប្រធាន​ PSG ទាក់ទង​នឹង​រឿង​នេះ​ទេ​។ ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ មាន​តែ​ខ្ញុំ​ទេ​អាច​និយាយ​បញ្ហា​ទាំង​នេះ​បាន​ ព្រោះ​ខ្ញុំ​ជា​អ្នក​តំណាង​គាត់​ "។

បើ​តាម​ព័ត៌មាន​ច្បាស់​ការ​មក​ទល់​នឹង​ពេល​នេះ​គឺ​ លោក​ Zinedine Zidane អតីត​គ្រូ​បង្គោល​ក្លឹប​ Real Madrid គ្រាន់​តែ​ជា​បេក្ខជន​ឈាន​មុខ​បំផុត​ដែល​ក្លឹប​ Paris Saint Germain ចង់​បាន​មក​ជំនួស​លោក​ Mauricio Pochettino សម្រាប់​រដូវកាល​ថ្មី​ខាង​មុខ​តទៅ​ មិន​បាន​ព្រមព្រៀង​គ្នា​អ្វី​។​

កន្លង​មក​ក្រោយ​ឈប់​ពី​ក្លឹប​ Real Madrid តំណែង​ដែល​លោក​ Zidane ចង់​បាន​បន្ទាប់​ដែល​ជា​គោលដៅ​របស់​លោក​គឺ​មក​ធ្វើ​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើសជាតិ​បារាំង​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី