• 2022-06-10 07:08:04
  • បាល់ទាត់

សឿយ​ វិសាល ថា ការ​ប៉ះ​ហុង​កុង​ជា​ការ​ប្រកួត​មួយ​​ដ៏​តឹងតែង​សម្រាប់​កម្ពុជា​នា​ថ្ងៃ​ស្អែក​នេះ

  • 2022-06-10 07:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សឿយ វិសាល ​ខ្សែ​ការពារ​កណ្ដាល​របស់​កម្ពុជា ​​បាន​​បង្ហាញ​ចំណាប់អារម្មណ៍​ថា​ នៅ​ថ្ងៃ​ស្អែក​ក្នុង​ជំនួប​​ទល់​ក្រុម ហុងកុង ​ ​វេលា​ម៉ោង​៦​:៣០​នាទី​​​​ពាន​រង្វាន់ AFC Asian Cup 2023 Qualifiers Final Round ​ជា​ការ​ប្រកួត​ដ៏​តឹងតែង​មួយ​ សម្រាប់​ក្រុម​​កម្ពុជា​​។

រូប​ថត FFC

​«បាទ!​ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​ជា​មួយ​ហុង​កុង​ជា​ការ​ប្រកួត​មួយ​ដ៏​តឹង​តែង​​របស់​ពួក​យើង ដើម្បី​ពួក​យើង​ស្វែង​រក​​ជ័យ​ជម្នះ​ ដើម្បី​ឲ្យ​ពួក​យើង​ឡើង​ទៅ​លេង​វគ្គ​បន្ទាប់​មក​ទៀត​។ ពួក​យើង​សង្ឃឹម​ថា យើង​នឹង​អាច​លេង​បាន​ល្អ​ក្នុ​ង​ប្រកួត​​នេះ​ដែរ​។ ​យើង​ឃើញ​ថា ហុង​កុង​ ជា​ក្រុម​​មួយ​ខ្លាំង​ក្នុង​ពូល​នេះ​ផង​ដែរ​»។

រំលឹក​ថា សម្រាប់​កម្ពុជា​បាន​ប្រកួត​បើក​ឆាក​ក្នុង​ពូល​នេះ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌា ២-០ ខណៈ​ក្រុម​ហុងកុង​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​អាហ្វហ្គានីស្ថាន ២-១ ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម