• 2022-06-09 02:13:32
  • បាល់ទាត់

ព្រឹក​នេះ ​ឥណ្ឌា ​សុំ​ទោស​ម្ដង​ទៀត ​និង​ប្រាប់​ហេតុផល​ចាក់​ភ្លេង​ជាតិ​កម្ពុជា​មិន​បាន​

  • 2022-06-09 02:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ព្រឹកមិញ​នេះ ​សហព័ន្ធ​បាល់ទាត់​កម្ពុជា ​បាន​ទទួល​លិខិត​សូម​ទោស​ពី​ខាង​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា​ហើយ ទាំង​រឿង​សណ្ឋាគារ ​ហូប​ចុក ​និង​ការ​ចាក់​ភ្លេង​ជាតិ​កម្ពុជា​មិន​បាន​។

​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFC Asian Cup 2023 Qualifiers Final Round ​ដែល​ឥណ្ឌា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​យប់មិញ​នេះ ​រង​ការ​រិះគន់​ច្រើន។ ​ម្ចាស់​ផ្ទះ​មិន​អាច​រៀប​ចំ​អាហារ​ហូប​ចុក​ត្រឹមត្រូវ​ឱ្យ​កម្ពុជា​បាន ​គឺ​ជា​រឿង​មួយ ​ហើយ​រឿង​មួយ​ទៀត​គឺ​ពួកគេ​មិន​អាច​ចាក់​ភ្លេង​ជាតិ​កម្ពុជា​ឱ្យ​គោរព​បាន​អំឡុង​ការ​ប្រកួត​ទៀត។ ចំណុច​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​បាល់ទាត់​ជា​ច្រើន​ថា​ឥណ្ឌា​ហាក់​មិន​ឱ្យ​តម្លៃ​ដល់​កម្ពុជា​នោះ​ទេ ​ហើយ​ការ​រៀប​ចំ​របស់​ពួកគេ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​វិញ​រឹត​តែ​អន់​ថែម​ទៀត។

​ទាក់ទង​នឹង​រឿង​នេះ​ដែរ ​សហព័ន្ធ​បាល់ទាត់​ឥណ្ឌា ​បាន​ចេញ​លិខិត​សូម​ទោស​ហើយ។ ដោយ​ពួកគេ​អះអាង​ថា​នឹង​រៀប​ចំ​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ ​និង​មិន​ឱ្យ​កើត​មាន​ឡើង​ទៀត​នោះ​ទេ។ ​ចំពោះ​បញ្ហា​ចាក់​ភ្លេង​ជាតិ​មិន​បាន​វិញ ​ក្រុម​ម្ចាស់​ផ្ទះ​បាន​អះអាង​ថា​ដោយសារ​កំហុស​បច្ចេកទេស​នៅ​លើ Screen ​ទើប​ចាក់​មិន​បាន។ ​ពួកគេ​ក៏​ជឿ​ជាក់​ថា​នឹង​មិន​ឱ្យ​វា​កើត​មាន​ឡើង​ម្ដង​ទៀត​ឡើយ៕

អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី