• 2022-06-09 01:59:00
  • បាល់ទាត់

ឥណ្ឌា ​រង​ភាព​អាម៉ាស់ ​ដោយ​សូម្បី​រក​ភ្លេង​ជាតិ​កម្ពុជា​ចាក់​មិន​បាន​ផង​

  • 2022-06-09 01:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​ទោះ​ជា​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌា​បាន​យក​ឈ្នះ​លើ​ក្រុម​កម្ពុជា​ក្នុង​លទ្ធផល ២-០ ​បាន​មែន ប៉ុន្តែ​ពួកគេ​ក៏​រង​ភាព​អាម៉ាស់​និង​ស្ដី​បន្ទោស​ជា​ច្រើន​ពី​សាធារណៈ​ជន​ផង​ដែរ ចំពោះ​ការ​រៀប​ចំ​ការ​ប្រកួត​នេះ​។

​ដោយ​រឿង​អាម៉ាស់​ដែល​ម្ចាស់​ផ្ទះ​បាន​ធ្វើ​នោះ គឺ​ទី​មួយ​ពួកគេ​មិន​បាន​រៀប​ចំ​អាហារ​ត្រឹមត្រូវ​ឱ្យ​ក្រុម​កម្ពុជា​នោះ​ទេ​។ វា​បាន​ធ្វើ​ឱ្យ​ប្រធាន​សហព័ន្ធ​បាល់​ទាត់​កម្ពុជា សៅ សុខា ខឹង​ខ្លាំង​រហូត​ចង់​ឱ្យ​ក្រុម​គោព្រៃ​ជិះ​យន្ដហោះ​មក​ស្រុក​វិញ​មិន​បាច់​ប្រកួត​ផង​។ ​ក្រោយ​មក ​ក៏​មាន​ការ​សម្រួល​និង​សុំទោស​ពី​ខាង AFC ​និង​ម្ចាស់​ផ្ទះ​ឥណ្ឌា​ផង​ដែរ។

​សម្រាប់​រឿង​មួយ​ទៀត​ដែល​កើត​ឡើង​មុន​ការ​ប្រកួត​នោះ គឺ​អ្នក​រៀប​ចំ​សំឡេង​រក​ភ្លេង​ជាតិ​របស់​កម្ពុជា​មិន​ឃើញ។ នេះ​ហាក់​ដូចជា​ពួកគេ​មិន​បាន​ត្រៀម​ទុក​មុន​អ្វី​ដែល ​ដោយ​ត្រូវ​ពន្យា​ពេល​រក​ភ្លេង​ជាតិ​ដល់​ទៅ​៧​នាទី​ឯ​ណោះ។ ​នៅ​តែ​រក​មិន​ឃើញ ​និង​ចាំ​យូរ​ពេក​ក៏​ខាង​មន្ត្រី​កម្ពុជា ​ចាក់​ភ្លេង​ជាតិ​តាម​ទូរសព្ទ​ដើម្បី​ឱ្យ​កីឡាករ​គោរព​តែ​ម្ដង។

​ទង្វើ​នេះ​ហើយ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កម្ពុជា​មិន​ពេញ​ចិត្ត​នោះ​ទេ ​និង​ខឹងទៅ​អ្នក​រៀប​ចំ​ការ​ប្រកួត​របស់​ឥណ្ឌា​ជា​ខ្លាំង។ ​អ្នក​ខ្លះ​ថា ​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​នេះ​អន់​យក​តែ​មែនទែន ​អាច​ក្រោម​សូន្យ​ថែម​ទៀត៕

អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម