• 2022-06-08 12:53:56
  • បាល់ទាត់

ផ្លូវការ! Luka Modric បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Real Mardrid រហូត​ដល់​ឆ្នាំ​២០២៣

  • 2022-06-08 12:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Luka Modric បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Real Madrid ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ រយៈពេល​១ឆ្នាំ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣។

Modric តែង​តែ​បាន​ប្រាប់​សារព័ត៌មាន​កន្លង​មក​ថា​ គេ​ចង់​នៅ​បន្ត​កុងត្រា​ជា​មួយ​ Real រហូត​មក​ ហើយ​ខាង​ Real ក៏​មាន​បំណង​ចង់​ឲ្យ​គេ​នៅ​បន្ត​ផង​ដែរ​។

រហូត​មក​ដល់​ពេល​នេះ​ Modric បានរួម​ចំណែក​ជា​មួយ​ Real Madrid រយៈពេល​ ១០ឆ្នាំ​ហើយ​ ដោយ​ចូល​រួម​ប្រកួត​បាន​ ៤៣៤ប្រកួត​ និង​ស៊ុត​ចូល​ ៣១គ្រាប់​ ដោយ​ឈ្នះ​ពាន​តូច​ធំ​ចំនួន​ ២០​ពាន​ ជា​មួយ​ក្លឹប​នេះ​៕

ប្រភព៖ Real Madrid ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់