• 2022-06-08 02:36:45
  • បាល់ទាត់

គ្រូ​បង្វឹក​ឥណ្ឌា ​ថា​យប់​នេះ​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​ជាង​១​ពាន់​លាន​នាក់​​ខក​ចិត្ត​នោះ​ទេ​

  • 2022-06-08 02:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌា ​នៅ​ម៉ោង​១០​យប់​នេះ​ក្នុង​ពាន​រង្វាន់ AFC Asian Cup 2023 Qualifiers Final Round ។

​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​លោក Igor Stimac ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា​បាន​និយាយ​ថា​៖ “យើង​ពិត​ជា​សប្បាយ​ចិត្ត​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត​នៅ​ទឹក​ដី​របស់​យើង។ ​យើង​សង្ឃឹម​និង​ជឿ​ជាក់​ថា​នៅ​យប់​នេះ​នឹង​មាន​អ្នក​គាំទ្រ​យើង​មក​ចូល​រួម​ទស្សនា​ផ្ទាល់​ច្រើន ​ហើយ​យើង​នឹង​មិន​ធ្វើ​ឱ្យ​ពួកគេ​ខក​ចិត្ត​នោះ​ទេ​។ យើង​នឹង​លេង​ដោយ​ជឿ​ជាក់​បំផុត។ តែ​ខ្ញុំ​ក៏​បាន​ប្រាប់​ទៅ​កីឡាករ​ថា​មិន​ត្រូវ​មើល​ស្រាល​ដៃ​គូ​ឡើយ យើង​ត្រូវ​បង្ហាញ​ការ​គោរព​ដល់​ក្រុម​កម្ពុជា”។

​គិត​ចាប់​ពី​ឆ្នាំ​២០០៧ មក​ដល់​ពេល​នេះ​កម្ពុជា​ធ្លាប់​ប៉ះ​ឥណ្ឌា ​​ចំនួន​២​លើក​ ដោយ​​កាល​ឆ្នាំ​២០០៧ កម្ពុជា​ចាញ់​ឥណ្ឌា ៦-០ ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ និង​ប៉ះ​គ្នា​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៧ កម្ពុជា​បាន​ចាញ់​ឥណ្ឌា ៣-២ នៅ​ទឹក​ដី​​ប្រទេស​កម្ពុជា​ក្នុង​ជំនួប​មិត្តភាព​ដូច​គ្នា ដែល​កាល​នោះ​ត្រូវ​បាន​គេ​ចាំ​ថា គឺ ចាន់ វឌ្ឍនាកា និង​ ឃួន ឡាបូរ៉ាវី រក​បាន​ម្នាក់​១​គ្រាប់​ឲ្យ​កម្ពុជា៕

អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី