• 2022-06-08 02:47:01
  • បាល់ទាត់

គ្រូកម្ពុជា​ ថា​មាន​វិធី​លេង​ទល់​​ឥណ្ឌា​ហើយ​

  • 2022-06-08 02:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Hirose Ryu គ្រូកម្ពុជា​ ថា​មាន​វិធី​លេង​ទល់​​ឥណ្ឌា​ហើយ​ បើ​ទោះ​​កម្ពុជា​មាន​កាយ​សម្បទា​​មិន​ដល់​ឥណ្ឌា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​ AFC Asian Cup 2023 Qualifiers Final Round ក្នុង​ពូល D ។

​​​​គ្រូ​បង្វឹក​ខាង​លើ​បាន​និយាយ​​ថា «​សម្រាប់​ការ​​រៀបចំ​ក្រុម យើង​បាន​​​ត្រៀម​ខ្លួន​យ៉ាង​ល្អ​​​តាំង​ពី​នៅ​កម្ពុជា​មក​។ ... ក្រុម​ម្ចាស់​ផ្ទះ​ (ឥណ្ឌា) គេ​មាន​កាយ​សម្បទា​ល្អ​ជាង​យើង ប៉ុនតែ​​យើង​មាន​វិធី​ក្នុង​ការ​លេង​ជា​មួយ​ពួកគេ​ហើយ​ »។

គិត​ចាប់​ពី​ឆ្នាំ​២០០៧ មក​ដល់​ពេល​នេះ​កម្ពុជា​ធ្លាប់​ប៉ះ​ឥណ្ឌា ​​ចំនួន​២​លើក​ ដោយ​​កាល​ឆ្នាំ​២០០៧ កម្ពុជា​ចាញ់​ឥណ្ឌា ៦-០ ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ និង​ប៉ះ​គ្នា​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៧ កម្ពុជា​បាន​ចាញ់​ឥណ្ឌា ៣-២ នៅ​ទឹក​ដី​​ប្រទេស​កម្ពុជា​ក្នុង​ជំនួប​មិត្តភាព​ដូច​គ្នា ដែល​កាល​នោះ​ត្រូវ​បាន​គេ​ចាំ​ថា គឺ ចាន់ វឌ្ឍនាកា និង​ ឃួន ឡាបូរ៉ាវី រក​បាន​ម្នាក់​១​គ្រាប់​ឲ្យ​កម្ពុជា​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី