• 2022-06-07 12:50:14
  • បាល់ទាត់

Pogba មិន​ទាន់​សម្រេច​ចិត្ត​ទេ​​ ​តែ​ទាមទារ​ ៣ចំណុច​នេះ​ពី​អនាគត​ក្លឹប​ដែល​គេ​នឹង​ទៅ​

  • 2022-06-07 12:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Paul Pogba មិន​ទាន់​សម្រេច​ចិត្ត​ពី​អនាគត​របស់​គេ​ថា​នឹង​ទៅ​ក្លឹប​ណា​ឲ្យ​ច្បាស់លាស់​នៅ​ឡើយ​ទេ​សម្រាប់​រដូវកាល​ក្រោយ​ ​តែ​គេ​ទាមទារ​៣ចំណុច​នេះ​ពី​ក្លឹប​អនាគត​ក្លឹប​ដែល​គេ​នឹង​ទៅ​គឺ​ អាច​ចាញ់​ការ​ប្រកួត​បាន​ អាច​មិន​ឈ្នះ​ពាន​ក៏​បាន​ តែ​ត្រូវ​ពេញ​ចិត្ត​នឹង​លទ្ធផល​ទទួល​បាន​នេះ​។

ទាក់ទង​នឹង​អនាគត​ Pogba​ លើក​ឡើង​ថា​ គេ​ទាមទារ​ពេល​វេលា​គិត​គូរ​រក​អ្វី​ដែល​ល្អ​បំផុត​ និយាយ​ទៅ​គេ​ទៅ​ចង់​ណា​ដែល​បាន​គេ​បាន​លេង​សប្បាយ​ បើ​មិន​អញ្ចឹង​ទេ​គឺ​គេ​មិន​អាច​ធ្វើ​បាន​ក្នុង​លទ្ធផល​នោះ​ទេ​។

សម្រាប់​អនាគត​ក្លឹប​គេ​ចង់​បាន​ កីឡាករ​នេះ​លើក​ឡើង​ថា​៖" យើង​អាច​ចាញ់​ការ​ប្រកួត​បាន​ អត់​ឈ្នះ​ពាន​ក៏​បាន​ តែ​ត្រូវ​តែ​សប្បាយ​ចិត្ត​ ពេញ​ចិត្ត​នឹង​លទ្ធផល​ដែល​ទទួល​បាន​ ដោយ​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Pogba នឹង​ចាកចេញ​ពី​ Man Utd នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២ នៅ​ពេល​អស់​កុងត្រា​ ដោយ​ក្លឹប​ធំៗ​ដែល​ចង់​បាន​គេ​គឺ​ Juventus, PSG និង Barca តែ​ក្នុង​ចំណោម​នោះ​ Juventus អាច​នឹង​ជា​ជម្រើស​ដែល​គេ​នឹង​អាច​ទៅ​លេង​ច្រើន​បំផុត​នៅ​រដូវកាល​ខាង​មុខ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់