• 2022-06-07 02:12:25
  • បាល់ទាត់

មិន​ធម្មតា Gareth Bale មាន​ដល់​ទៅ​ជាង​១០​ក្លឹប​កំពុង​ចាប់​អារម្មណ៍​រូប​គេ

  • 2022-06-07 02:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ Gareth Bale បន្ទាប់​ពី​ចាកចេញ​ពី​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ពេល​នេះ​មាន​ក្លឹប​ដល់​ទៅ​ជាង​១០​​កំពុង​ចាប់​អារម្មណ៍​លើ​រូប​គេ។

ក្នុង​ចំណោម​​ទាំង​ជាង​១០​ក្លឹប Cardiff ក៏​ស្ថិត​ក្នុង​នោះ​ដែរ ដោយ​ពួក​គេ​សង្ឃឹម​អាច​ប្រជែង​ជាមួយ​​ក្លឹប​ផ្សេង​ៗ​ដើម្បី​នាំ​យក Bale មក​កាន់​ក្រុម។ កីឡាករ​សញ្ជាតិ​វែល​​បាន​​ចាកចេញ​ពី Madrid ដោយ​គ្មាន​តម្លៃ​ខ្លួន បន្ទាប់​ពី​កុងត្រា​របស់​គេ​អស់​ ក្រោយ​លេង​ជាមួយ​ក្លឹប​រយៈពេល​​៨​រដូវ​កាល។

ប្រធាន​ក្រុម​របស់​ជម្រើសជាតិ​វែល​ខាង​លើ ទើប​តែ​​ជួយ​ប្រទេស​របស់​ខ្លួន​បាន​ឡើង​​ទៅ​លេង​ពាន​រង្វាន់ World Cup ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៨ ក្រោយ​យក​ឈ្នះ​អ៊ុយក្រែន​​កាល​ពី​ថ្ងៃ​សៅរ៍។ បច្ចុប្បន្ន​រូប​គេ​ក៏​កំពុង​ស្វែង​រក​ក្លឹប​ថ្មី​ផង​ដែរ ដើម្បី​ត្រៀម​ខ្លួន​និង​មាន​ឱកាស​លេង​​ពាន World Cup ដែល​នឹង​រៀបចំ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

មុន​ជំនួប​​របស់​ជម្រើស​ជាតិ​វែល​ជាមួយ​អ៊ុយក្រែន Bale បាន​ទម្លាយ​ឲ្យ​ដឹង​ថា គេ​ទទួល​​បាន​​សំណើ​​ជា​ច្រើន ប្រមាណ​ជាង​១០​ក្លឹប។ Cardiff ដែល​ជា​ក្លឹប​កំពុង​លេង​នៅ Championshipជឿជាក់​​អាច​មាន​ឱកាស​ផ្ទេរ​យក​ Bale មក​កាន់​​ទីក្រុង​កំណើត​របស់​គេ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់