
- 2022-06-03 02:30:34
- បាល់ទាត់
Juventus ចូលខ្លួនចរចាចង់បាន Pogba ត្រលប់មកវិញ ក្រោយចេញពី United
- 2022-06-03 02:30:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Juventus ចូលខ្លួនចរចាចង់បាន Pogba ត្រលប់មកវិញ ក្រោយចេញពី United
ចន្លោះមិនឃើញ
ក្លឹប Juventus បានដាក់សំណើទៅកាន់អតីតកីឡាកររបស់បិសាចក្រហម Paul Pogba នូវកុងត្រារយៈពេល៣ឆ្នាំ ជាមួយថ្លៃពលកម្ម១៣,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ និងប្រាក់លើកទឹកចិត្តផ្សេងៗ។
ការពិភាក្សាបន្ថែមរវាងកីឡាករនិងក្លឹបរំពឹងថានឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ មុនពេលកីឡាករវ័យ២៩ឆ្នាំធ្វើការសម្រេចចិត្តរបស់គេ។ សមាជិកជួយបារាំងឈ្នះពាន World Cup បានចាកចេញពី United បន្ទាប់ពីកុងត្រារបស់គេអស់ជាមួយក្លឹបក្នុងរដូវក្ដៅនេះ។ នេះមានន័យថា Juventus អាចចុះកុងត្រាយក Pogba ដោយមិនចាំបាច់ចំណាយមួយរៀល។
Juventus ធ្លាប់ចុះកុងត្រាយក Pogba ដោយគ្មានតម្លៃខ្លួនម្ដងហើយកាលពីឆ្នាំ២០១២ ពេលដែលគេបរាជ័យក្នុងការយល់ព្រមលក្ខខណ្ឌនៅ Old Trafford។ ក្រោយមក United ក៏បានទិញ Pogba ត្រលប់មកវិញក្នុងតម្លៃខ្លួន៨៩លានផោនកាលពី៦ឆ្នាំមុន។
ក្រៅពីក្លឹបយក្សរបស់អ៊ីតាលីខាងលើក្លឹបនៅអឺរ៉ុបធំៗមួយចំនួនទៀតដូចជា Paris Saint-Germain, Real Madrid និង Manchester City ក៏បង្ហាញការចាប់អារម្មណ៍លើ Pogba ផងដែរ៕