• 2022-06-02 01:50:38
  • បាល់ទាត់

អ៊ុយក្រែន ​ឡើង​ដល់​វគ្គ Final Play Off ​ហើយ ​ក្រោយ​ឈ្នះ​ស្កុតឡែន ៣-១

  • 2022-06-02 01:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Play off ​សម្រាប់​ពាន​រង្វាន់ FIFA World Cup 2022 ​ហើយ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម​ស្កុតឡែន ​ក្នុង​លទ្ធផល ៣-១។

​អ៊ុយក្រែន ​បើ​ទោះ​ជា​ប្រទេស​កំពុង​មាន​សង្គ្រាម​ជាមួយ​រុស្ស៊ី​មែន ប៉ុន្តែ​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​របស់​ពួកគេ​អាច​ប្រមូល​ផ្ដុំ​គ្នា​បាន ​និង​អាច​ប្រកួត​ជា​ធម្មតា។ ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​ពួកគេ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​វគ្គ Play off ​ហើយ​លទ្ធផល​វិញ​ក៏​បាន​យក​ឈ្នះ​លើ​ក្រុម​ស្កុតឡែន ​ក្នុង​លទ្ធផល ៣-១ ​ថែម​ទៀត។ ​ជ័យជម្នះ​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​អ៊ុយក្រែន ​នឹង​ឡើង​ទៅ​ប៉ះ​ក្រុម​វែល ​នៅ​វគ្គ​ជម្រុះ​ចុង​ក្រោយ។ ប្រសិន​បើ​ពួកគេ​ឈ្នះ​ទៀត នោះ​នឹង​បាន​ឱកាស​ទៅ​លេង​នៅ World Cup 2022 ​នៅ​ប្រទេស​កាតា​ហើយ។

​នេះ​ជា​ការ​ប្រកួត​មួយ​ដែល​គ្រប់​គ្នា​ញញឹម​ក្នុង​ការ​ទស្សនា ត្បិត​អី​ភាគ​ច្រើន​សុទ្ធ​តែ​គាំទ្រ​អ៊ុយក្រែន ​ព្រោះ​ពួកគេ​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​លំបាក សង្គ្រាម​ក្នុង​ប្រទេស។ ជាមួយ​ជ័យជម្នះ​នេះ​ថែម​ទៀត ​នឹង​កាន់​តែ​ធ្វើ​ឱ្យ​កីឡាករ​និង​ពលរដ្ឋ​អ៊ុយក្រែន​មាន​កម្លាំង​ចិត្ត​១​កម្រិត​ទៀត​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់